ស្ពានអាកាសស្ទឹងមានជ័យ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី៣១ កក្កដា ដែលគេរំពឹងថា ស្ពានថ្មីនេះនឹងអាចជួយរំដោះចរាចរណ៍កកស្ទះបានច្រើន។
សេចក្ដីប្រកាសព័ត៌មានរបស់សាលារាជធានីភ្នំពេញ ឲ្យដឹងថា ស្ពានអាកាសស្ទឹងមានជ័យ បានសាងសង់ដោយក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) ដែលចំណាយទឹកប្រាក់អស់ជាង ១៨លានដុល្លារ។
ស្ពានអាកាសស្ទឹងមានជ័យ បានចាប់ផ្ដើមកសាងពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១២ ដោយចំណាយពេលជាង ១ឆ្នាំ។
ចរាចរណ៍ រួមទាំងផ្ទះ ហាង និងកន្លែងធ្វើការទាំងអស់ ស្ថិតនៅតាមដងផ្លូវមុន្នីរ៉េត ចាប់ពីភ្លើងស្ដុបផ្សាដើមគ ទល់ស្ពានស្ទឹងមានជ័យ ត្រូវបានបិទ ក្រោមការយាមកាមដោយកងកម្លាំងសន្ដិសុខរាប់រយនាក់យ៉ាងប្រុងប្រយ័ត្ន នៅព្រឹកថ្ងៃទី៣១ កក្កដា ដោយហេតុផលសន្ដិសុខ ព្រោះពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ស្ពានអាកាសនេះធ្វើនៅក្នុងតំបន់នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។