ប្រជាពលរដ្ឋខ្មែរចង់ឲ្យរដ្ឋាភិបាលកម្ពុជា រឹតបន្តឹងការអនុវត្តច្បាប់អន្តោប្រវេសន៍ ឬគ្រប់គ្រងជនបរទេស ជាពិសេសជនជាតិវៀតណាម។ មន្ត្រីអង្គការការពារសិទ្ធិជនជាតិភាគតិច ហៅកាត់ថា មីអូ (MIRO) បារម្ភថា ការអនុវត្តច្បាប់របស់អាជ្ញាធរថ្នាក់ក្រោមជាតិមានរូបភាពផ្ដាច់ការលើជនជាតិវៀតណាម ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់សិទ្ធិជាមូលដ្ឋានរបស់មនុស្ស។
ការលើកឡើងនេះ គឺបន្ទាប់ពីជនអន្តោប្រវេសន៍វៀតណាម ខ្លះ នៅខេត្តកំពង់ឆ្នាំង សម្រេចចិត្តចេញទៅរស់នៅប្រទេសវៀតណាម វិញ ដោយមិនអាចអនុវត្តកាតព្វកិច្ចបង់ពន្ធនៅក្នុងប្រទេសកម្ពុជា។
សូមអញ្ជើញលោកអ្នកនាងស្ដាប់បទសម្ភាសន៍របស់ លោក ជិន ជេដ្ឋា ជាមួយនឹងមន្ត្រីសម្របសម្រួលអង្គការការពារសិទ្ធិជនជាតិភាគតិច ប្រចាំខេត្តកំពង់ឆ្នាំង លោក ទត គឹមស្រូយ ដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
