ថ្មីៗនេះ កីឡាការិនីតៃក្វាន់ដូកម្ពុជាវ័យក្មេងមួយរូប បានទទួលជ័យលាភីមេដាយមាសប្រចាំទ្វីបអាស៊ី គឺកញ្ញា ស៊ន សៀវម៉ី។ នាងមានអាយុ ១៩ឆ្នាំ ដែលបានចូលរួមប្រកួតកីឡាអាស៊ីហ្គេម (Asia Games) លើកទី១៧ នៅប្រទេសកូរ៉េខាងត្បូង។
គ្រូបង្វឹករបស់នាងបានប្រាប់ថា កញ្ញាទើបហ្វឹកហាត់កីឡាតៃក្វាន់ដូនេះបាន ៣ឆ្នាំប៉ុណ្ណោះ ប៉ុន្តែនាងមានទេពកោសល្យ មានភាពវ័យឆ្លាត រួមទាំងមានអំណោយទានខាងរូបរាងពីកំណើត ដែលអាចឲ្យនាងមានប្រៀបជាងដៃគូប្រកួត។
តើនាងមានការប្ដេជ្ញា និងជំរុញទឹកចិត្តយ៉ាងណាខ្លះក្នុងវិស័យកីឡានេះ?
សូមលោកអ្នកនាងស្ដាប់កិច្ចសម្ភាសរវាងអ្នកស្រី ខែ សុណង និងកីឡាការិនី ស៊ន សៀវម៉ី ជ័យលាភីមេដាយមាសដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
