ជប៉ុន​ផ្តល់​ជំនួយ​ឥត​សំណង​ជិត​២០​ម៉ឺន​ដុល្លារ​ដល់​កម្ពុជា

សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា របស់​ស្ថានទូត​ជប៉ុន ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ជប៉ុន នឹង​ផ្តល់​ជំនួយ​ឥត​សំណង​ដល់​កម្ពុជា នូវ​ចំនួន​ទឹក​ប្រាក់​សរុប​ជិត ២០​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក (១៨៨.៩៦៣​ដុល្លារ) តាម​រយៈ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជប៉ុន។

គម្រោង​នេះ បាន​ផ្តល់​ដល់​អង្គការ​សន្តិ​ស្ម័គ្រ​ចិត្ត អែស.វី.អេ (SVA) ដើម្បី​ចុះ​អនុវត្ត​គម្រោង​លើក​ស្ទួយ​មជ្ឈមណ្ឌល​សិក្សា​សហគមន៍​នៅ​តាម​តំបន់​ជនបទ​នានា​នៃ​ប្រទេស​កម្ពុជា។

កិច្ច​សន្យា​ផ្តល់​ជំនួយ​នេះ នឹង​ចាប់​ផ្ដើម​នៅ​រសៀល​ម៉ោង​៣ ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា នា​ស្ថានទូត​ជប៉ុន ប្រចាំ​កម្ពុជា ចូល​រួម​ចុះ​ហត្ថលេខា​ដោយ លោក គូម៉ា ម៉ារ៉ូ យូជិ ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​កម្ពុជា និង លោកស្រី យ៉ាម៉ា​ម៉តូ អេរី នាយិកា​អង្គការ​សន្តិ​ស្ម័គ្រចិត្ត អែស.វី.អេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។