អាជ្ញាធរថៃ នៅថ្ងៃពុធ ទី១៨ ខែមិថុនា បានបញ្ជូនពលករខ្មែរជាង ៥ពាន់នាក់ (៥.២៣២) បន្ថែមទៀតមកកម្ពុជា តាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោក គោ ស៊ុំសារឿត ឲ្យដឹងថា ចំនួននេះគិតចាប់ពីម៉ោង ៧ព្រឹកដល់ម៉ោងជិត ៥ល្ងាចហើយ ខាងកម្ពុជា នៅតែបន្តត្រៀមរថយន្តប្រមាណ ៥០០គ្រឿង និងម្ហូបអាហារ ដើម្បីទទួលពលករឲ្យធ្វើដំណើរទៅស្រុកកំណើតវិញជាបន្តបន្ទាប់។
លោកថ្លែងបន្តថា ចំនួនកម្មករអាចកើនឡើងបន្ថែមប្រមាណជាង ២ពាន់នាក់ទៀតនៅយប់ថ្ងៃពុធ ទី១៨ ខែមិថុនា ពីព្រោះគិតត្រឹមល្ងាចម៉ោង ៥ល្ងាចថ្ងៃដដែលនេះ កម្មករកំពុងធ្វើដំណើរតាមរថភ្លើងមួយគ្រឿងទៀតចេញពីប្រទេសថៃ មកកម្ពុជា។
ពលករខ្មែរដែលថៃ ចាប់បញ្ជូនមកវិញគិតត្រឹមថ្ងៃទី១៨ ខែមិថុនា មានចំនួនប្រហែល ២សែននាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
