កូរ៉េ​ផ្ដល់​ជំនួយ​ឥត​សំណង​ជាង​៣​លាន​ដុល្លារ​ដើម្បី​បំពាក់​បរិក្ខារ​សុវត្ថិភាព​ចរាចរណ៍

ដោយ ខែ សុណង
2015.03.14
ប៉ូលិស​​ចរាចរណ៍ ៦១០ ប៉ូលិស​សម្រួល​ចរាចរណ៍​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ នៅ​ព្រឹក​ថ្ងៃ​៧ កញ្ញា ឆ្នាំ​២០១៣។
RFA

រដ្ឋាភិបាល​កូរ៉េ បាន​ផ្ដល់​ជំនួយ​ឥត​សំណង​មក​កម្ពុជា ចំនួន ៣៦៨០.០០០.០០០​វ៉ុន ឬ​ស្មើ​នឹង​ប្រមាណ ៣​លាន ២​សែន​ដុល្លារ​អាមេរិក សម្រាប់​ចំណាយ​លើ​ការ​បំពាក់​បរិក្ខារ​សុវត្ថិភាព​ចរាចរណ៍​នៅ​លើ​ផ្លូវ​ជាតិ​ចំនួន​ពីរ​ខ្សែ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ ហៅ​កាត់​ថា កូយកា (KOICA) ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹង​ថា គម្រោង​បំពាក់​បរិក្ខារ​សុវត្ថិភាព​ចរាចរណ៍​នៅ​លើ​ផ្លូវ​ជាតិ​៣ ឆ្ពោះ​ទៅ​ខេត្ត​កំពត និង​ផ្លូវ​ជាតិ​លេខ​៤៨ ឆ្ពោះ​ទៅ​ខេត្ត​កោះកុង នេះ ក្នុង​គោលដៅ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍។

គម្រោង​នេះ នឹង​រៀបចំ​ឡើង​នៅ​ខេត្ត​កំពត នៅ​ថ្ងៃ​ទី​១៩ មីនា រវាង​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​ប្រទេស​កម្ពុជា និង​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។