ថៃ​ចាប់​ខ្លួន​ជនបរទេស​រត់​ពន្ធ​ភ្លុក​ដំរី​ពី​អាហ្វ្រិក​មក​កម្ពុជា

អាជ្ញាធរ​ថៃ បាន​ចាប់​ខ្លួន​បុរស​វៀតណាម​ម្នាក់ និង​ស្ត្រី​ចិន​ម្នាក់ នៅ​អាកាសយានដ្ឋាន​សុវណ្ណ​ភូមិ ក្រុង​បាងកក ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី​២៨ កក្កដា សង្ស័យ​ថា ជួញដូរ​ភ្លុក​ដំរី និង​ខ្សែដៃ​ធ្វើ​ពី​ភ្លុក​ដំរី​ពី​អាហ្វ្រិក​មក​កម្ពុជា មាន​តម្លៃ​ប្រមាណ ៩​លាន​បាត។

កាសែត​ថៃ បាងកក ប៉ុស្តិ៍ (Bangkok Post) ឲ្យ​ដឹង​ថា គយ​ថៃ​ប្រចាំ​អាកាសយានដ្ឋាន​សុវណ្ណ​ភូមិ​បាន​រក​ឃើញ​ភ្លុក​ដំរី​ ពេល​ថត អិករ៉េ (X-ray) ឥវ៉ាន់​បុរស​វៀតណាម និង​ស្ត្រី​ជនជាតិ​ចិន​នោះ មុន​ឡើង​យន្តហោះ​មក​កាន់​ខេត្ត​សៀមរាប ថ្ងៃ​ទី​២៨ កក្កដា។

ជន​សង្ស័យ​ទាំងពីរ​បាន​ប្រាប់​មន្ត្រី​គយ​ថៃ​ថា ភ្លុក​និង​ផ្លាក​ដៃ​ធ្វើ​ពី​ភ្លុក​ទាំង​នោះ មិន​មែន​ជា​របស់​ខ្លួន​ទេ គឺ​ជា​បញ្ញើ​បុរស​ម្នាក់​ជា​ជនជាតិ​អាស៊ី​ដូច​គ្នា​នៅ​អាហ្វ្រិក ផ្ញើ​មក​ឲ្យ​គ្នា​គេ​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។