ប្រជាពលរដ្ឋប្រមាណ ៥០នាក់ តំណាងឲ្យប្រជាពលរដ្ឋជាង ១០០គ្រួសារ (១២០គ្រួសារក្នុងញត្តិដែលពួកគាត់ផ្ញើជូននាយករដ្ឋមន្ត្រី) នៅភូមិព្រែកតាគង់ និងភូមិអូរតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានតវ៉ា នៅព្រឹកថ្ងៃទី៥ ធ្នូ ប្រឆាំងនឹងការតបណ្ដាញអគ្គិសនីក្បែរលំនៅឋានរបស់ពួកគាត់។
ការតវ៉ារបស់ក្រុមប្រជាពលរដ្ឋបានបន្តអស់រយៈពេល ៣ថ្ងៃកន្លងទៅហើយ គឺពួកគាត់បានចាប់ផ្ដើមតាំងពីថ្ងៃទីព្រហស្បតិ៍ ទី៣ ខែធ្នូ មកម្ល៉េះ។
ក្រុមអ្នកតវ៉ាដែលខ្លះកាន់រូបថតនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអ្នកស្រី ប៊ុន រ៉ានី ស្រែកទាមទាររកដំណោះស្រាយបញ្ចៀសបណ្ដាញអគ្គិសនីខ្នាតធំឲ្យឆ្ងាយពីផ្ទះសម្បែងរបស់ពួកគាត់៖ «»។
អ្នកធ្លាប់រងគ្រោះដោយខ្សែភ្លើងឆក់ និងមានសម្លាកធំដូចជាស្នាមគេអារនៅលើក លោកស្រី ឈុំ ចាន់នី បញ្ជាក់ថា ពួកគាត់មិនត្រូវការសំណងអ្វីក្រៅពីការរស់នៅដោយសុវត្ថិភាពនោះឡើយ៖ «»។
នៅតាមរបងក្បែរផ្ទះប្រជាពលរដ្ឋ មានការបិទបម្រាមពីអាជ្ញាធរអគ្គិសនីកម្ពុជា ដែលមានសេចក្ដីថា "ហាមរថយន្តក្រុងឆ្លងកាត់បណ្ដាញអគ្គិសនីតង់ស្យុងខ្ពស់ ១១៥គីឡូវ៉ុល គ្រោះថ្នាក់ដល់ស្លាប់"។
លោកស្រី នួន ស៊ីណាត អំពាវនាវសូមនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអ្នកស្រី ប៊ុន រ៉ានី ជួយពួកគាត់៖ «»។
ពាក់ព័ន្ធនឹងការតបណ្ដាញអគ្គិសនី មន្ត្រីនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ មានប្រសាសន៍ថា ជាការទទួលខុសត្រូវរបស់អាជ្ញាធរអគ្គិសនីកម្ពុជា៖ «»។
វិទ្យុអាស៊ីសេរី បានហៅតាមរយៈលេខទូរស័ព្ទមួយខ្សែ ដែលគេស្គាល់ថា ជាលេខទូរស័ព្ទរបស់អគ្គនាយកអគ្គិសនីកម្ពុជា លោក កែវ រតនៈ ប៉ុន្តែបុរសម្នាក់ដែលទទួលទូរស័ព្ទប្រាប់ថា ច្រឡំលេខហើយ។
ក្រុមអ្នកតវ៉ាបានដាក់ញត្តិសុំអន្តរាគមន៍ពីនាយករដ្ឋមន្ត្រី ហ៊ុន សែន និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ហើយពួកគាត់អះអាងថា នឹងបន្តការទាមទាររហូតទាល់មានដំណោះស្រាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
