កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្ហាញរបាយការណ៍បូកសរុបការងារឆ្នាំ២០១៥ អំពីការងារប្រមូលផ្ដុំធ្វើការតវ៉ា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ការបង្ក្រាបបទល្មើស និងគ្រោះមហន្តរាយ។
កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្ហាញរបាយការណ៍បូកសរុបការងារឆ្នាំ២០១៥ និងទិសដៅការងារឆ្នាំ២០១៦ ឲ្យដឹងថា ការប្រមូលផ្ដុំមនុស្សធ្វើបាតុកម្មកូដកម្មទាមទារតវ៉ា បាចខិត្តប័ណ្ណ កើតមានជាង ១.៥០០ករណី។ ករណីចុះបង្ក្រាបបទល្មើសព្រៃឈើ សត្វព្រៃ ជលផល ក្នុងតំបន់អភិរក្សដែនជីវចម្រុះធនធានធម្មជាតិ និងកាប់ទន្ទ្រានព្រៃយកដីខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យសរុបជាង ១.៦០០នាក់។ ចំណែកគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០១៥ កើតមានចំនួនជិត ៤.៦០០ករណី មនុស្សស្លាប់ជិត ២.៣០០នាក់ និងរបួសជាង ៧.៥០០នាក់។
ក្រៅអំពីបញ្ហាទាំងនេះ របាយការណ៍ក៏បានបូកសរុបពីបញ្ហាគ្រោះមហន្តរាយដោយខ្យល់ព្យុះ រន្ទះបាញ់ និងជំនន់ទឹកភ្លៀងនៅទូទាំងប្រទេសដែរ។ គ្រោះមហន្តរាយទាំងនេះ បានកើតឡើងជិត ២ពាន់លើក បណ្ដាលឲ្យមនុស្សស្លាប់ជិត ១ពាន់នាក់ និងរបួសជាង ៣០០នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
