សេចក្តីជូនដំណឹងពីអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ដែលចេញផ្សាយកាលពីថ្ងៃទី២៣ ធ្នូ បានបញ្ជាក់ថា ការធ្វើលំហាត់បាញ់គ្រាប់ពិតនេះ គឺស្ថិតក្នុងរង្វង់ប្រតិបត្តិការឆ្ងាយ ដោយបាញ់ចេញពីមូលដ្ឋានកងទ័ពនៅតំបន់ អាសេអូ (ACO) នៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មកតំបន់ភ្នំចង្អោរធំ ជាប់ព្រំប្រទល់ស្រុកចំនួនបី គឺស្រុកបរសេដ្ឋ ស្រុកភ្នំស្រួច និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ លំហាត់នេះ មានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ធ្នូ ឆ្នាំ២០១៣។
សេចក្តីជូនដំណឹងដដែលនេះ ក៏សូមឲ្យអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធដទៃទៀត ព្រមទាំងប្រជាពលរដ្ឋដែលរស់នៅជាប់តំបន់នោះ កុំឲ្យមានការភ្ញាក់ផ្អើលចំពោះសំឡេងស្នូរផ្ទុះក្នុងពេលធ្វើលំហាត់បាញ់គ្រាប់ពិតក្នុងរយៈពេល ៣ថ្ងៃនេះ និងហាមឃាត់កុំឲ្យមានការធ្វើដំណើរចូលទៅក្នុងតំបន់ដូចរៀបរាប់ជូនមកនេះ និងហាមកុំឲ្យមានការហោះហើរឆ្លងកាត់តំបន់នោះជាដាច់ខាត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
