ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសលើកកាលបរិច្ឆេទបវេសនកាលឆ្នាំសិក្សា២០១៤-២០១៥ ពីថ្ងៃទី១ ខែតុលា ទៅថ្ងៃទី១ ខែវិច្ឆិកា វិញ។
សេចក្ដីប្រកាសរបស់ក្រសួង អប់រំ យុវជន និងកីឡា ចុះថ្ងៃទី១៨ ខែកញ្ញា បញ្ជាក់ពីមូលហេតុនៃការលើកពេលនេះថា គឺដោយសារក្រសួងបានអនុញ្ញាតឲ្យមានការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិលើកទី២ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ សម្រាប់បេក្ខជនដែលប្រឡងធ្លាក់ក្នុងសម័យប្រឡងកាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៤៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
