ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គ្រោងរៀបចំមហោស្រពជាតិ ស្ដីពីសិល្បៈសូនរូប និងសិល្បៈសិប្បកម្មឆ្នាំ២០១៤ នាសាលសន្និសីទចតុមុខ រាជធានីភ្នំពេញ រយៈពេល៣ថ្ងៃគឺនៅថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៤។
ការប្រារព្ធធ្វើមហោស្រពជាតិ ស្ដីពី សិល្បៈសូនរូប និងសិល្បៈសិប្បកម្មនេះ ក្នុងគោលបំណង ពង្រឹង និងពង្រីកគុណភាពបច្ចេកទេស សោភ័ណភាព និងគំនិតច្នៃប្រឌិតក្នុងវិស័យសិល្បៈចម្លាក់ខ្មែរឲ្យសម្បូរបែប និងលើកទឹកចិត្តដល់ការបង្កើតស្នាដៃថ្មីៗ ដោយរក្សាក្បួនខ្នាត និងអត្តសញ្ញាណជាតិ។
ក្រៅអំពីការប្រារព្ធពិធីនោះ វិចិត្រករ សិល្បករ និងសិប្បករ ក៏នឹងមានឱកាសប្រកួតប្រជែងស្នាដៃចម្លាក់ឈើស្ដីពី ប្រាសាទបាយ័ន ទំហំ ៤០ គុណ និង៦០ សង់ទីម៉ែត្រ និងកម្ពស់៥ សង់ទីម៉ែត្រ ផងដែរ។ ស្នាដៃដែលនឹងយកទៅប្រកួតប្រជែងនេះ ក្រសួងឬមន្ទីរវប្បធម៌នឹងទទួលយកពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៤។ ព័ត៌មានបន្ថែមអាចទាក់ទងទៅមន្ទីរ ឬក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដោយផ្ទាល់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
