លោក ទៀ បាញ់៖ កម្ពុជា​ត្រូវ​បណ្ដុះ​បណ្ដាល​កង​រក្សា​សន្តិភាព​ច្រើន

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក​នាយ​ឧត្តមសេនីយ៍ ទៀ បាញ់ និង​ជា​ឧបនាយក​រដ្ឋមន្ត្រី រួម​ជាមួយ​ឯកអគ្គរាជទូត​ជប៉ុន នៅ​ប្រទេស​កម្ពុជា លោក យូជី គូម៉ាម៉ារ៉ូ (Yuji Kumamaru) នៅ​ថ្ងៃ​ទី២០ ខែ​មីនា បាន​បិទ​វគ្គ​ហ្វឹកហ្វឺន​មួយ​នៃ​កង​រក្សា​សន្តិភាព​កម្ពុជា នៅ​ឯ​វិទ្យាស្ថាន​ជាតិ​កង​រក្សា​សន្តិភាព​ដោះ​មីន និង​បោស​សម្អាត​កាក​សំណល់​សង្គ្រាម នៅ​ស្រុក​ឧត្តុង្គ ខេត្ត​កំពង់ស្ពឺ។
ដោយ សុខ សេរី
2013-03-20
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
កង​រក្សា​សន្តិភាព ៣០៥
កង​រក្សា​សន្តិភាព​កម្ពុជា បិទ​វគ្គ​ហ្វឹកហ្វឺន នៅ​ឯ​វិទ្យាស្ថាន​ជាតិ​កង​រក្សា​សន្តិភាព​ដោះ​មីន និង​បោស​សម្អាត​កាក​សំណល់​សង្គ្រាម នៅ​ស្រុក​ឧត្តុង្គ ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី២០ ខែ​មីនា ឆ្នាំ​២០១៣។
RFA/Sok Serey

កង​កម្លាំង​ថែ​រក្សា​សន្តិភាព​កម្ពុជា ចំនួន ១៥​នាក់ ដែល​បាន​បញ្ចប់​ការ​ហ្វឹកហ្វឺន​វគ្គ​ដំបូង​រយៈពេល ៧​សប្ដាហ៍​កន្លង​មក​នេះ គឺ​ក្រោយ​ពី​បាន​ទទួល​ការ​ហ្វឹកហ្វឺន​ជំនាញ​រក្សា​សន្តិភាព​ពី​មន្ត្រី​ជំនាញ​មក​ពី​ក្រសួង​ការពារ​ជាតិ​ជប៉ុន និង​ជា​ផ្នែក​មួយ​នៃ​ការ​រក្សា​ចំណង​មិត្តភាព​រឹងមាំ រវាង​ក្រសួង​ការពារ​ជាតិ​កម្ពុជា និង​ក្រសួង​ការពារ​ជាតិ​ជប៉ុន។

លោក ទៀ បាញ់ បាន​មាន​ប្រសាសន៍​ថា ការ​បណ្ដុះ​បណ្ដាល​វគ្គ​ដំបូង​នេះ គឺ​ចំនួន​តិច​មែន ប៉ុន្តែ​ចំ​សេចក្តី​ត្រូវ​ការ​របស់​ក្រសួង​ការពារ​ជាតិ​កម្ពុជា នៅ​គ្រា​ដែល​សេចក្តី​ត្រូវ​ការ​នោះ​នៅ​ទំហំ​ធំធេង​នៅ​ឡើយ៖ «ពិត​មែន​ថា​ថ្ងៃ​នេះ យើង​បិទ​វគ្គ​គេ​ហៅ​ថា សិក្ខាកាម​របស់​យើង​មាន​ចំនួន ១៥​រូប ប៉ុន្តែ​អត្ថន័យ​ដ៏​សំខាន់​មួយ​ទៀត ដែល​វា​បញ្ជាក់​យ៉ាង​ច្បាស់​ថា នេះ​ជា​ការ​ចាប់​ផ្ដើម​មួយ​យ៉ាង​មាន​វិជ្ជាជីវៈ និង​យ៉ាង​មាន​ប្រសិទ្ធភាព​ពី​សំណាក់​ជំនួយ​ពី​ប្រទេស​ជប៉ុន ដែល​ជួយ​មក​ព្រះរាជាណាចក្រ​កម្ពុជា របស់​យើង​ផ្នែក​នេះ។ ហើយ​ផ្នែក​នេះ​ឯង​ជា​ផ្នែក​មួយ​ដែល​យើង​កំពុង​តែ​ត្រូវ​ការ​ជា​ទី​បំផុត ដើម្បី​បំពេញ​តាម​ការ​ខ្វះខាត​របស់​យើង»

កម្ពុជា បាន​បញ្ជូន​កង​រក្សា​សន្តិភាព​មួក​ខៀវ​លើក​ដំបូង​តាំង​ពី​ឆ្នាំ​២០០៦ ទៅ​រក្សា​សន្តិភាព​នៅ​ប្រទេស​ស៊ូដង់ (Jordan) ក្រោម​បេសកកម្ម​របស់​អង្គការ​សហប្រជាជាតិ រយៈពេល ១​ឆ្នាំ​ម្តងៗ។ ចាប់​តាំង​ពី​ឆ្នាំ​២០០៦ កន្លង​មក កង​យោធពល​ខេមរភូមិន្ទ​កម្ពុជា ចំនួន​ជាង ៨​ពាន់ បាន​ទទួល​ការ​ហ្វឹកហាត់​ជំនាញ​ខាង​កង​រក្សា​សន្តិភាព​នោះ ពី​ប្រទេស​ជា​មិត្ត​នានា ដូច​ជា​ប្រទេស​ជប៉ុន ជាដើម។

ក្រៅ​ពី​នេះ កម្ពុជា បាន​បញ្ជូន​កង​រក្សា​សន្តិភាព​កម្ពុជា ទៅ​ប្រទេស​ចំនួន​៦ ហើយ មាន​ដូច​ជា​ប្រទេស​ស៊ូដង់ ប្រទេស​ស៊ូដង់​ខាង​ត្បូង (South Jordan) ប្រទេស​ឆាត (Chad) ប្រទេស​អាហ្វ្រិក​កណ្ដាល (Central Africa) ប្រទេស​លីបង់ (Lebanon) និង​ប្រទេស​ស៊ីរី (Syria) សរុប​ចំនួន ១១​កង ស្មើ​នឹង​ចំនួន ១.៤៥០​នាក់។ អ្នក​ទាំង​នោះ មាន​ជំនាញ​ដោះ​គ្រាប់​មីន និង​ស្ថាបនា​ស្ពាន​ថ្នល់ និង​គ្រូពេទ្យ​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

John

ពី London

How many Hun Sen’s army that use to protect his interest or to keep him in power?
Who are in charge of the Army and Special Forces?

Mar 20, 2013 06:48 AM