រូបភាព​ពលរដ្ឋ​តវ៉ា​បិទ​ផ្លូវ​និង​ដុត​គ្រឿងចក្រ​ឈូស​ដី​ប្រឆាំង​នឹង​ការ​លក់​ដី​វត្ត​នៅ​ព្រែកលៀប

ប្រជាពលរដ្ឋ​ជាង ១.០០០​នាក់ រស់​នៅ​ក្នុង​ភូមិ​ចំនួន​៣ គឺ​ភូមិ​ខ្ទរ ភូមិ​បាក់ខែង និង​ភូមិ​ព្រែកលៀប នៃ​សង្កាត់​ព្រែកលៀប ខណ្ឌ​ឫស្សីកែវ បាន​នាំ​គ្នា​ដុត​បំផ្លាញ​គ្រឿងចក្រ​ឈូស​ឆាយ​ដី ឬ​អេស្កាវ៉ាទ័រ​មួយ​គ្រឿង និង​បំពង់​ទីប​ជ័រ​ធំៗ​សម្រាប់​បូម​ខ្សាច់​ជា​ច្រើន​ដើម ព្រម​ទាំង​បាន​យក​រថយន្ត​ដឹក​សព​មួយ​គ្រឿង រនាំង​ដែក និង​បំពង់​ទីប​ជ័រ​ធំៗ​សម្រាប់​បូម​ខ្សាច់​ទៅ​គរ​បិទ​ផ្លូវ​ជាតិ​លេខ​៦​អា (6A) នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ត្រង់​ចំណុច​មុខ​វត្ត​ខ្ទរ ក្បែរ​សាលា​បឋមសិក្សា​ខ្ទរ។

ក្រុម​អ្នក​ភូមិ​តវ៉ា​ប្រឆាំង​នឹង​ការ​លក់​ដី​របស់​វត្ត និង​ការ​វាយ​បំផ្លាញ​ទី​ប៉ាឆា កាល​ពី​ម៉ោង ១២​អាធ្រាត្រ​យប់​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា។ ពួក​គេ​សង្ស័យ​ថា ចៅ​សង្កាត់​ព្រែកលៀប លោក ព្រាប មុន្នី និង​ព្រះចៅ​អធិការ​វត្ត​ខ្ទរ បាន​ឃុបឃិត​គ្នា​លក់​ដី​ទី​ប៉ាឆា​របស់​វត្ត និង​បាន​បើក​ដៃ​អោយ​អ្នក​ទិញ​ដី​នោះ​ទៅ​វាយ​បំផ្លាញ​ប៉ាឆា​ទាំង​យប់។

ខាង​ក្រោម​ជា​រូបភាព​ខ្លះ​នៃ​សកម្មភាព​ពលរដ្ឋ​បិទ​ផ្លូវ និង​ដុត​បំផ្លាញ​បំពង់​ទីប និង​គ្រឿងចក្រ​ឈូស​ដី៖

១- ពលរដ្ឋ​កំពុង​មើល​សកម្មភាព​ដុត​ត្រាក់ទ័រ​កាយ​ដី។ ដោយ មុំ សុផុន

២- ត្រាក់ទ័រ​កាយ​ដី​ដែល​ពលរដ្ឋ​ដុត។ ដោយ មុំ សុផុន

៣- ពលរដ្ឋ​កំពុង​មើល​សកម្មភាព​ដុត​ត្រាក់ទ័រ​កាយ​ដី។ ដោយ មុំ សុផុន

៤- ប៉ាឆា​បូជាសព​ដែល​ក្រុមហ៊ុន​ឯកជន​មួយ​គ្រោង​វាយ​កម្ទេច​ចោល។ ដោយ មុំ សុផុន

៥- ពលរដ្ឋ​ពីរ​នាក់​កំពុង​ដើរ​ក្បែរ​ត្រាក់ទ័រ​កាយ​ដី​ដែល​គេ​ដុត​នៅ​ក្បែរ​ប៉ាឆា​បូជាសព។ ដោយ មុំ សុផុន

៦- ពលរដ្ឋ​កំពុង​មើល​សកម្មភាព​ដុត​ត្រាក់ទ័រ​កាយ​ដី។ ដោយ មុំ សុផុន

៧- បំពង់​ទីប​ដែល​ត្រូវ​ពលរដ្ឋ​ដុត​ចោល។ ដោយ សេក បណ្ឌិត

៨- បំពង់​ទីប​ដែល​ត្រូវ​ពលរដ្ឋ​ដុត​ចោល។ ដោយ សេក បណ្ឌិត

៩- ត្រាក់ទ័រ និង​បំពង់​ទីប​ដែល​ត្រូវ​ពលរដ្ឋ​ដុត។ ដោយ សេក បណ្ឌិត

១០- រថយន្ត​ហែ​សព​ត្រូវ​ពលរដ្ឋ​យក​មក​ដាក់ឃាំង​ផ្លូវ​ជាតិ​លេខ​៦។ ដោយ សេក បណ្ឌិត

១១- ពលរដ្ឋ​នាំ​គ្នា​បិទ​ផ្លូវ។ ដោយ សេក បណ្ឌិត

១២- រថយន្ត​ពលរដ្ឋ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ដែល​ស្ទះ​កក​កុញ។ ដោយ សេក បណ្ឌិត

១៣- ពលរដ្ឋ​នាំ​គ្នា​បិទ​ផ្លូវ​ជាតិ​លេខ​៦​។ ដោយ សេក បណ្ឌិត

១៤- ពលរដ្ឋ​បិទ​ផ្លូវ​ជាតិ​លេខ​៦ ក្បែរ​ពោធិ៍​ព្រឹក ហៅ​វត្ត​ខ្ទរ ដើម្បី​សម្ដែង​ការ​តវ៉ា​នៅ​ពេល​ក្រុមហ៊ុន​ប៉ង​វាយ​កម្ទេច​ប៉ាឆា។ ដោយ មុំ សុផុន

១៥- ពលរដ្ឋ​កំពុង​មើល​សកម្មភាព​ដុត​ត្រាក់ទ័រ​កាយ​ដី។ ដោយ មុំ សុផុន

១៦- លោក ឃ្លាំង ហួត អភិបាល​ខណ្ឌ​ឫស្សីកែវ កំពុង​តែ​សម្រប​សម្រួល​ជា​មួយ​ពលរដ្ឋ។ ដោយ សេក បណ្ឌិត

១៧- មន្ត្រី​បក្ស​ប្រឆាំង​កំពុង​តែ​សម្រប​សម្រួល​ជា​មួយ​ពលរដ្ឋ។ ដោយ សេក បណ្ឌិត

១៨- ពលរដ្ឋ​ផ្ដល់​បទ​សម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី។ ដោយ សេក បណ្ឌិត

១៩- ពលរដ្ឋ​ស្រែក​ឲ្យ​លោក ឃ្លាំង ហួត ជួយ​អន្តរាគមន៍។ ដោយ សេក បណ្ឌិត

២០- លោក ឃ្លាំង ហួត អភិបាល​ខណ្ឌ​ឫស្សីកែវ កំពុង​តែ​សម្រប​សម្រួល​ជា​មួយ​ពលរដ្ឋ។ ដោយ មុំ សុផុន

២១- លោក ឃ្លាំង ហួត អភិបាល​ខណ្ឌ​ឫស្សីកែវ កំពុង​តែ​សម្រប​សម្រួល​ជា​មួយ​ពលរដ្ឋ។ ដោយ មុំ សុផុន

២២- ចៅ​អធិការ​វត្ត​ពោធិព្រឹក្ស ហៅ​វត្ត​ខ្ទរ។ ដោយ សេក បណ្ឌិត

២៣- វាល​ខ្សាច់​នៅ​ក្បែរ​ប៉ាឆា​វត្ត​ខ្ទរ។ ដោយ សេក បណ្ឌិត

២៤- ខ្លោង​ទ្វារ​វត្ត​ពោធិព្រឹក្ស ហៅ​វត្ត​ខ្ទរ។ ដោយ សេក បណ្ឌិត

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។