អង្គការ​ពីរ​បង្កើត​បណ្ដាញ​អ្នកសារព័ត៌មាន​ពលរដ្ឋ​ជា​លើក​ដំបូង

មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ហៅ​កាត់​ថា ស៊ី.ស៊ី.អាយ.អិម (CCIM) និង​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ (CLEC) ​ប្រកាស​ថ្ងៃ​ទី​១៩ សីហា ​ថា នឹង​បង្កើត​បណ្ដាញ​អ្នកសារព័ត៌មាន​ពលរដ្ឋ​ជា​លើក​ដំបូង ដែល​នឹង​មាន​អ្នកសារព័ត៌មាន​ពលរដ្ឋ​ប្រមាណ​១០០ នាក់ ចូលរួម។

ស៊ី.ស៊ី.អាយ.អិម និង​ ក្លិក នឹង​បើក​សិក្ខាសាលា​មួយ​ដើម្បី​បង្កើត​បណ្ដាញ ​ចែក​រំលែក​បទពិសោធន៍​នៅ​ថ្ងៃ​ទី​២០ សីហា ខាង​មុខ​នេះ ដែល​ចាប់​ផ្ដើម​ពី​ម៉ោង​២​រសៀល​ នៅ​ការិយាល័យ មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ នៅ​ផ្ទះ​លេខ ២៣៧ ផ្លូវ​លំ​ភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។

សិក្ខាសាលា​នោះ​ មាន​​ពលរដ្ឋអ្នក​សារព័ត៌មាន​ប្រមាណ​៨០ នាក់ បង្ហាញ​បទ​ពិសោធ​របស់​គេ និង​មាន​ការ​ពិភាក្សា​ជា​ក្រុម ដើម្បី​ចែករំលែក​បទពិសោធន៍ ពី​អ្នក​ជំនាញ​សារព័ត៌មាន រួម​ទាំង​មាន​ដាក់​តាំង​បង្ហាញ​រូបថត ជា​ស្នាដៃ​របស់​ពលរដ្ឋ​អ្នក​សារព័ត៌មាន​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។