ការព្យាករលើផលកសិកម្មនៅក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំ២០១៤ នេះបង្ហាញថា ទិន្នផលពោត សណ្ដែក និងស្រូវក្នុងឆ្នាំនេះ នឹងបានល្អបង្គួរ។
ពិធីផ្សងគោឧសភរាជក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល នាព្រឹកថ្ងៃទី១៧ ខែឧសភា បង្ហាញថា គោឧសភរាជបានស៊ីអាហារ ៣ប្រភេទ ដែលជាផលិតផលកសិកម្ម គឺសណ្ដែក ពោត និងស្រូវ។ តាមការទស្សន៍ទាយ ដំណាំពោត សណ្ដែក និងស្រូវ នឹងបានផលល្អ។
ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ ធ្វើឡើងនៅទីលានបាល់ទាត់ក្នុងក្រុងតាខ្មៅ ជាទីព្រះស្រែ ក្រោមព្រះរាជាធិបតីព្រះមហាក្សត្រ ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី រួមទាំងមន្ត្រីជាន់ខ្ពស់របស់ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ព្រមទាំងបណ្ដាអង្គទូត ជាច្រើនទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
