ប៉ូលិសនាយកដ្ឋានសន្តិសុខផ្ទៃក្នុងនៃក្រសួងមហាផ្ទៃ បានចុះបង្ក្រាបកន្លែងបើកអ៊ីនធឺណិត (Internet) លួចលាក់របស់ជនជាតិចិនដីគោក ៣កន្លែង នៅថ្ងៃទី៣ កក្កដា ហើយចាប់បានជនជាតិចិន ៨០នាក់ ក្នុងនោះមានស្រី ២៣នាក់ ដែលប្រើប្រាស់ប្រព័ន្ធអ៊ីនអឺណិតទាំងនោះជាមធ្យោបាយជំរិតទារប្រាក់ជនជាតិចិន ដូចគ្នា ដែលរស់នៅស្រុកចិន។
ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុងនៃក្រសួងមហាផ្ទៃ លោក ឆៃ ស៊ីណារិទ្ធិ ឲ្យដឹងនៅថ្ងៃទី៣ កក្កដា ថា ប៉ូលិសបានចុះបង្ក្រាបកន្លែងបើកអ៊ីនធឺណិត របស់ជនជាតិចិនទាំងនោះនៅរាជធានីភ្នំពេញ ខេត្តតាកែវ និងនៅខេត្តសៀមរាប។ ការបង្ក្រាបនេះ ធ្វើឡើងដោយប៉ូលិសខ្មែរសហការជាមួយប៉ូលិសសម្ងាត់ចិន។
លោកបន្ថែមថា ក្រសួងមហាផ្ទៃ នឹងធ្វើការជាមួយនឹងរដ្ឋាភិបាលចិន ថាតើត្រូវបញ្ជូនជនសង្ស័យចិនទាំងនោះទៅស្រុកវិញ ឬក៏ត្រូវចាត់ការតាមច្បាប់ស្រុកខ្មែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
