សមាគមយុវជននានា និងសមាគមព្រះសង្ឃឯករាជ្យ រួមទាំងតំណាងសហគមន៍បឹងកក់ បុរីកីឡា គ្រោងប្រារព្ធពិធីបណ្ដែតប្រទីប នៅទន្លេមុខ៤ មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី៤ មិថុនា ដើម្បីផ្ញើសាទៅកាន់បងប្អូនខ្មែរកម្ពុជាក្រោម អំពីទឹកចិត្តស្នេហាជាតិរបស់ពួកគេ ចំពោះទឹកដី និងបងប្អូនខ្មែរកម្ពុជាក្រោម។
តំណាងក្រុមយុវជន អាយ ខេមបូឌា (I-cambodia) ឬក្រុមយុវជនដើម្បីប្រជាធិបតេយ្យ លោក សុង សារិទ្ធ បញ្ជាក់នៅរសៀលថ្ងៃទី៤ មិថុនា ថា ៖ « យើងបណ្ដែតប្រទីបនេះ គឺចង់ផ្ញើសារថា យើងជាខ្មែរកណ្ដាល ខ្មែរលើ មិនដែលភ្លេចបងប្អូនខ្មែរក្រោម និងទឹកដីកម្ពុជាក្រោមម្ដងណាទេ »។
ពិធីបណ្ដែតប្រទីបនេះ ធ្វើឡើងស្របពេលសមាគមខ្មែរក្រោម ប្រារព្ធពិធីរំលឹកខួប ៦៥ឆ្នាំ នៃការបាត់បង់ទឹកដីកម្ពុជាក្រោម នៅវត្តសាមគ្គីរង្សី រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៤ មិថុនា ដែលមានព្រះសង្ឃ និងប្រជាពលរដ្ឋជាង ១ពាន់នាក់និងអង្គ ចួលរួម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
