លោកបន្តថា ជាងនេះទៅទៀត បញ្ហាបរិស្ថានពិភពលោកកំពុងរងការគំរាមកំហែងដោយការសាយភាយឧស្ម័នពុលក្នុងបរិយាកាស។
គម្រោងនៃកម្មវិធីអភិវឌ្ឍន៍សហស្សវត្សរបស់អង្គការសហប្រជាជាតិ សម្រាប់ឆ្នាំ២០១៥ រួមមានការបញ្ចប់ភាពក្រីក្រ ការអប់រំដល់កុមារ លើកកម្ពស់សិទ្ធិស្ត្រី និងផ្តល់សេវាសុខភាពដល់ពលរដ្ឋទូទៅ។
លោក សៀ កុសល ថ្លែងថា ប្រទេសកម្ពុជា បានកាត់បន្ថយភាពក្រីក្របានជាបន្តបន្ទាប់ គឺពីជិត ៤៨% ក្នុងឆ្នាំ២០០៧ មកនៅត្រឹមជាង ១៩% ក្នុងឆ្នាំ២០១១។ បើទោះបីជាកម្ពុជា កំពុងជួបប្រទះភាពក្រីក្រក្តី ក៏កម្ពុជា បានទទួលពានរង្វាន់របស់អង្គការសហប្រជាជាតិ ក្នុងការកាត់បន្ថយភាពអត់ឃ្លានបានពាក់កណ្ដាល មុនកាលកំណត់នៃគោលដៅអភិវឌ្ឍន៍សហស្សវត្ស៖ «ភាពក្រីក្រកំពុងរាលដាលពេញពិភពលោក ហើយមនុស្សរាប់ពាន់លាននាក់ កំពុងរស់នៅក្នុងភាពទុរគត ខណៈអត្រាមរណៈរបស់មាតា និងកុមារមានកម្រិតខ្ពស់នៅតាមបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។ ប្រទេសជាច្រើន កំពុងប្រឈមនឹងឧបសគ្គជាច្រើនក្នុងការសម្រេចនូវគោលដៅអភិវឌ្ឍន៍សហស្សវត្សទៅតាមពេលវេលាកំណត់ ក្នុងឆ្នាំ២០១៥ នោះ»។
លោកបន្តថា កម្ពុជា អាចនឹងទៅដល់គោលដៅអភិវឌ្ឍន៍សហស្សវត្សឆ្នាំ២០១៥ ទៅតាមការកំណត់បានលើកម្មវិធីមួយចំនួនប៉ុណ្ណោះ។ ការសម្រេចទៅតាមគោលដៅនេះ គឺដោយសារភាពប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការរក្សាសន្តិភាព និងស្ថិរភាពនយោបាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
