សាលារាជធានីភ្នំពេញ ជូនដំណឹងថា នឹងដាក់ឲ្យប្រើប្រាស់ស្ពានអាកាសតិចណូជាបណ្ដោះអាសន្ន ចាប់ពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥ ដើម្បីជួយសម្រួលការកកស្ទះចរាចរណ៍ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក។
សេចក្តីជូនដំណឹងចុះថ្ងៃទី១៩ វិច្ឆិកា សាលារាជធានីភ្នំពេញ អំពាវនាវឲ្យសាធារណជនបើកបរគោរពច្បាប់ និងមានសុវត្ថិភាព។ ទន្ទឹមនេះ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅរាជធានីភ្នំពេញ ត្រូវអនុវត្តសេចក្តីជូនដំណឹងនេះឲ្យមានប្រសិទ្ធភាព ប្រកបដោយការទទួលខុសត្រូវ។
ស្ពានអាកាស និងផ្លូវក្រោមដីតិចណូ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៤ ដែលមកទល់ពេលនេះ ការងាររួមសម្រេចបាន ៩៥ភាគរយនៃគម្រោង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
