ក្រុមកម្មករ និងសហជីពកម្មករប្រមាណ២០០នាក់គ្រោងនឹងនាំគ្នាទៅតវ៉ា នៅខាងមុខក្រសួង ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី ២៦ ខែ កញ្ញា គឺនៅពេល ដែលគណកម្មការចចារប្រាក់ឈ្នួល ឬហៅថា ក្រុមចចារត្រីភាគី ជួបប្រជុំគ្នា ដើម្បីកំណត់ប្រាក់ខែគោលកម្មករសម្រាប់ឆ្នាំ២០១៥។
ប្រធានសម្ព័ន្ធសហជីពជាតិ លោក ហ្វា សាលី មានប្រសាសន៍នៅរសៀលថ្ងៃទី២៤ ខែ កញ្ញា ថា ក្រុមអ្នកតវ៉ា នឹងពាក់អាវ ដែលសរសេរពីការទាមទារប្រាក់ឈ្នួល ១៧៧ ដុល្លារ លើកបដា និងស្រែកទាមទារនៅខាងមុខក្រសួង ដើម្បីអោយការចរចាត្រីភាគីពិចារណាផ្ដល់ប្រាក់ខែគោលទៅតាមការទាមទាររបស់កម្មករ៖ «យើងដាក់ទៅក្នុងចំនួនតិចតួចទេដោយសារទីកន្លែងនៅខាងមុខហ្នឹង»។
លោក ហ្វា សាលី មានប្រសាសន៍ថា ប្រសិនបើមិនមានការផ្លាស់ប្ដូរទេការចរចាត្រីភាគី ដែលមានសមាសភាពជាតំណាងមកពី សហជីពកម្មករ និយោជក និងក្រសួងការងារ និងសម្រេចការកំណត់ប្រាក់ឈ្នួលកម្មករនៅថ្ងៃចរចានោះតែម្ដង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
