ប៉ូលិសប្រហែល១០០ នាក់ ប្រដាប់ដោយខែលដំបងឆក់ នៅម៉ោងប្រហែល ៤ រសៀលថ្ងៃទី២៩ ឧសភា បានបិទផ្លូវសុធារស ម្ដុំសាលចតុមុខ ដើម្បីរារាំង ក្រុមបណ្ដាញព្រះសង្ឃឯករាជ និងតំណាងសហគមន៍ដីធ្លី បឹងកក់ និងបូរីកីឡាប្រហែលជាង ៥០ នាក់ និងអង្គ ដែលដង្ហែក្បួនចេញពីក្រសួងធម្មការនិងសាសនា ទៅកាន់អគារពុទ្ធសាសនបណ្ឌិត្យ នៅចម្ងាយប្រមាណមួយគីឡូម៉ែត្រ ជាប់កាស៊ីណូណាហ្គាវើល។
ការរារាំងបិទផ្លូវនោះមិនមានអំពើហិង្សាទេ។
មុននឹងហែក្បួនទៅកាន់អគារពុទ្ធសាសនបណ្ឌិត្យ ក្រុមបណ្ដាញព្រះសង្ឃឯករាជ និងតំណាងសហគមន៍ដីធ្លីទាំងនោះ បានដង្ហែក្បួនចេញពីព្រះអង្គដងកើ មុខព្រះបរមរាជវាំង ទៅកាន់ក្រសួងធម្មការ និងសាសនា ដើម្បីដាក់ញត្តិ ខ្លាចក្រែងរដ្ឋាភិបាលលក់ អគារពុទ្ធសាសនបណ្ឌិត្យ នៅភ្នំពេញ។
ការដង្ហែក្បួននេះ ធ្វើឡើងបន្ទាប់ពីរបងពុទ្ធសាសនបណ្ឌិត្យ ត្រូវបានគេវាយចោល ធ្វើឲ្យព្រះសង្ឃ និងពុទ្ធបរិស័ទស្រឡាញ់ព្រះពុទ្ធសាសនា ព្រួយបារម្ភខ្លាចក្រែងរដ្ឋាភិបាលដូរអគារ ពុទ្ធសាសនបណ្ឌិត្យ ដូចអាគារនានា រដ្ឋមុនៗទៀត។
អ្នកគោរពស្រឡាញ់ព្រះពុទ្ធសាសនា ព្រួយបារម្ភខ្លាចក្រែងរដ្ឋាភិបាលលក់ដូរ អគារពុទ្ធសាសនបណ្ឌិត្យមួយនេះ ដូចអគារនានារបស់រដ្ឋមុនៗទៀត។
សូមស្ដាប់សេចក្ដីរាយការណ៍របស់អ្នកនាង ទេព សុរ៉ាវី ដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
