របាយការណ៍របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយ បង្ហាញថា ក្នុងរយៈពេល ៣ខែ ដើមឆ្នាំ២០១៦ កម្ពុជានាំចេញអង្ករបានជាង ១៦ម៉ឺនតោន គឺកើនឡើងជាង ៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៥ កន្លងទៅ។
របាយការណ៍ដដែលឲ្យដឹងដែរថា ប្រភេទអង្ករកម្ពុជា ដែលនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ក្នុងរយៈពេល ៣ខែ ដើមឆ្នាំ២០១៦ នេះ ឈរលំដាប់លេខ១ មានប្រភេទអង្ករផ្កាម្លិះ និងអង្ករផ្ការំដួល។ របាយការណ៍នេះក៏បញ្ជាក់ទៀតថា គិតចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០១៦ កម្ពុជាបាននាំចេញអង្ករទៅកាន់បរទេសបានជាង ១៦ម៉ឺនតោន (១៦២,២២០) កើនឡើងជាង ៨ភាគរយ បើធៀបនឹង ៣ខែ ដំបូងឆ្នាំ២០១៥ ដែលមានត្រឹមតែជិត ១៥ម៉ឺនតោន (១៤៩,៤៦៤)។
របាយការណ៍បង្ហាញពីបរិមាណនាំចេញអង្ករនេះ នៅមានកំណើនតិចតួចនៅឡើយបើធៀបនឹងឆ្នាំមុន។ ជាងនេះទៀត ក៏នៅមានគម្លាតឆ្ងាយនៅឡើយពីទិសដៅដែលរដ្ឋាភិបាលកម្ពុជា បានដាក់ផែនការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិឲ្យបាន ១លានតោនក្នុងមួយឆ្នាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
