លោក រ៉ុង ឈុន ស្នើ​ក្រសួង​ស៊ើប​អង្កេត​អំពើ​ពុក​រលួយ​នៅ​ការិយាល័យ​អប់រំ​ស្រុក​ភ្នំក្រវាញ

ដោយ ដែន អយុធ្យា
2014.08.26
រ៉ុង ឈុន ៦១០ ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ថ្លែង​ក្នុង​សន្និសីទ​កាសែត​អំពី​ជំហរ​របស់​សហរដ្ឋអាមេរិក និង​កាណាដា ជុំវិញ​ការ​ប្រើ​អំពើ​ហិង្សា​លើ​កម្មករ នៅ​ថ្ងៃ​៨ ឧសភា ឆ្នាំ​២០១៤។
RFA/Morm Moniroth

សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ស្នើ​ដល់ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បើក​ការ​ស៊ើប​អង្កេត​ចំពោះ​អំពើ​ពុក​រលួយ​នៅ​ក្នុង​ការិយាល័យ​អប់រំ ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ ដែល​មាន​ទឹក​ប្រាក់​ប្រមាណ ២​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក។

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ មាន​ប្រសាសន៍​ថា កាល​ពី​ថ្ងៃ​ទី​២៥ ខែ​សីហា បាន​ផ្ញើ​លិខិត​ជូន​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ដើម្បី​ស្នើ​ចាត់​វិធានការ​លើ​ករណី​អំពើ​ពុក​រលួយ ដែល​គ្រូបង្រៀន​នៅ​ខេត្ត​ពោធិ៍សាត់ ប្ដឹង​ចោទ​អនុប្រធាន​ការិយាល័យ​អប់រំ និង​មន្ត្រី​គណនេយ្យ​អប់រំ ស្រុក​ភ្នំក្រវាញ ថា​បាន​បំប៉ោង​ថ្នាក់​បង្រៀន​ពីរ​ពេល និង​ថ្នាក់​បង្រៀន​គួប នៅ​តាម​សាលា​ទាំង​៤៧ ក្នុង​ស្រុក​នេះ។

លោក រ៉ុង ឈុន បញ្ជាក់​ថា រហូត​មក​ដល់​ថ្ងៃ​ទី​២៦ ខែ​សីហា មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ពី​មន្ត្រី​ក្រសួង​អប់រំ ជុំវិញ​សំណើ​ចាត់​វិធានការ​អំពើ​ពុក​រលួយ​នេះ​នៅ​ឡើយ​ទេ៖ «ស៊ើប​អង្កេត​ករណី​អំពើ​ពុក​រលួយ​នៅ​ក្នុង​ការិយាល័យ​អប់រំ​ស្រុក​ភ្នំក្រវាញ នេះ ហើយ​ត្រូវ​តែ​នាំ​ជន​ដែល​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ហ្នឹង យក​មក​ផ្ដន្ទាទោស​ទៅ​តាម​ផ្លូវ​ច្បាប់»

ទោះ​យ៉ាង​ណា លោក រ៉ុង ឈុន មាន​ជំនឿ​ថា លោក​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ហង់ ជួនណារ៉ុន នឹង​បញ្ជូន​មន្ត្រី​ចុះ​ស៊ើប​អង្កេត និង​ឈាន​ដល់​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ ចំពោះ​អំពើ​ពុក​រលួយ​ដែល​កើត​មាន​នៅ​ក្នុង​ការិយាល័យ​អប់រំ ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ សម្រាប់​ឆ្នាំ​សិក្សា​២០១៣-២០១៤ នេះ ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។