កម្ពុជា​ឈ្នះ​មេដាយ​មាស​២​ក្នុង​ការ​ប្រកួត​កីឡា​ស៊ីហ្គេម

កម្ពុជា ទទួល​បាន​មេដាយ​មាស​២ ប្រាក់​ចំនួន​៤ និង​មេដាយ​សំរិទ្ធិ​៧ ក្នុង​ការ​ប្រកួត​កីឡា​ស៊ីហ្គេម (Sea Games) នៅ​ប្រទេស​មីយ៉ាន់ម៉ា ឬ​ភូមា។

គេហទំព័រ​ស៊ីហ្គេម ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​១១ ធ្នូ បាន​ប្រកាស​លទ្ធផល​មេដាយ​បណ្ដើរៗ​នៃ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី​២៧ មក​ទល់​ថ្ងៃ​ទី​១១ ធ្នូ ដែល​ប្រទេស​មីយ៉ាន់ម៉ា ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​ការ​ប្រកួត​នេះ បាន​ឈ្នះ​មេដាយ​ច្រើន​ជាង​គេ ហើយ​ប្រទេស​ដែល​មិន​ទាន់​បាន​ឈ្នះ​មេដាយ​សោះ​នោះ គឺ​ប្រទេស​ប្រទេស​ទីម៉ឡេស៍។

នេះ​ជា​លទ្ធផល​ផ្សាយ​ដោយ​គេហទំព័រ​ស៊ីហ្គេម​ថ្ងៃ​ទី​១១ ធ្នូ ប្រទេស​មីយ៉ាន់ម៉ា ឈ្នះ​មេដាយ​មាស​១៨ ប្រាក់​៧ សំរិទ្ធិ​៩។ ប្រទេស​វៀតណាម ឈ្នះ​មេដាយ​មាស​៩ ប្រាក់​៤ សំរិទ្ធិ​៧។ ប្រទេស​ថៃ មេដាយ​មាស​៥ ប្រាក់​៩ សំរិទ្ធិ​៤។ ប្រទេស​ឥណ្ឌូនេស៊ី ឈ្នះ​មេដាយ​មាស​៥ ប្រាក់​៨ សំរិទ្ធិ​៨។ ប្រទេស​ម៉ាឡេស៊ី ឈ្នះ​មេដាយ​មាស​៣ ប្រាក់​៥ សំរិទ្ធិ​១២។ ប្រទេស​ហ្វីលីពីន ឈ្នះ​មេដាយ​មាស​៣ ប្រាក់​៥ សំរិទ្ធិ​៣។ ប្រទេស​សិង្ហបុរី បាន​មេដាយ​មាស​២ ប្រាក់​២ សំរិទ្ធិ​៤។ ប្រទេស​ឡាវ ឈ្នះ​មេដាយ​មាស​១ ប្រាក់​៥ សំរិទ្ធិ​៨។ ប្រទេស​ប្រ៊ុយណេ ដារូហ្សាឡឹម ឈ្នះ​មេដាយ​មាស​១ សំរិទ្ធិ​១។ ចំណែក​ប្រទេស​ទីម៉ឡេស៍ នៅ​មិន​ទាន់​បាន​មេដាយ​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។