អាជ្ញាធរអប្សរាប្រកាសចំណូលពីការលក់សំបុត្រចូលទស្សនាអង្គរ ថាមានការថយចុះតិចតួចសម្រាប់រយៈពេល៤ខែដើមឆ្នាំ២០១៥នេះ។
សេចក្ដីប្រកាសព័ត៌មានរបស់អាជ្ញាធរអប្សរាចុះថ្ងៃទី៧ឧសភា បង្ហាញថាភ្ញៀវទេសចរបានទិញប័ណ្ណមានជាង៨៤ម៉ឺននាក់ គឺថយចុះតិចជិត ១% ចំណែកប្រាក់ចំណូលចូលទស្សនាអង្គរសរុប៤ខែដើមឆ្នាំ២០១៥នេះ មានជាង ២៤លានដុល្លារ គឺថយចុះជាង ២% បើធៀបនឹង៤ខែ ដើមឆ្នាំ២០១៤កន្លងទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
