ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​នឹង​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ចុង​ខែ​នេះ

សាលា​រាជធានី​ភ្នំពេញ​នឹង​រៀប​ចំ​ពិធី​សម្ពោធ​អោយ​ប្រើប្រាស់​ជា​ផ្លូវ​ការ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ នៅ​ថ្ងៃ​ទី ៣១ ខែ​កក្កដា នេះ។

លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួម​​ធ្វើ​ជាអធិបតីភាពពិធី​នោះ​។

ស្ពាន​អាកាស​ស្ទឹងមានជ័យ​បាន​ចាប់​ផ្ដើម​កសាង​ពី​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០១២ ដោយ​ចំណាយ​ពេល​ជាង ១​ឆ្នាំ ហើយ​ត្រូវ​ចំណាយ​ថវិកា​សរុប​ចំនួន​ ១៧​លាន​ដុល្លារ​អាមេរិក។ ក្រុមហ៊ុន​ដែល​ម៉ៅ​ការ​សាងសង់​ស្ពាន​អាកាស​នេះ គឺក្រុមហ៊ុន​ អូស៊ីអាយស៊ី (OCIC) ។

លោក ឡុង ឌីម៉ង់ បន្ត​ថា​បន្ទាប់​ពី​នេះ​សាលាក្រុង​គ្រោង​នឹង​​បើក​ការដ្ឋានសាង​សង់​ស្ពានអាកាស​មួយ​ទៀត​នៅ​ស្ដុប​ទួលគោក​​ជិត​វិទ្យាស្ថាន​បច្ចេកវិទ្យា​នៃ​កម្ពុជា (ហៅ​សាលា​តិចណូ)។

មក​ដល់​ពេល​នេះ ស្ពាន​អាកាសស្ទឹង​មាន​ជ័យនេះ​ជា​ស្ពាន​ទី​បី​ហើយបន្ទាប់​ពី​ស្ពាន​អាកាសចំនួន​២​ទៀត ​ដែល​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ក្នុង​រាជធានី​ភ្នំពេញ គឺ​ស្ពាន​អាកាស​ក្បាល​ថ្នល់ និង​ស្ពាន​អាកាស៧មករា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។