លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១៨ សីហានេះ សុំឲ្យក្រសួងអប់រំយុវជន និងកីឡារៀបចំកែទម្រង់កាលបរិច្ឆេទបវេសនកាល ឬថ្ងៃចូលកង ដោយរំកិលថ្ងៃចូលកងពីដើមខែតុលាទៅចុងខែតុលា ឬអាចឈានទៅដល់ដើមខែវិច្ឆិកាវិញដោយសិស្សានុសិស្សដែលរស់នៅតំបន់ទន្លេប្រឈមនឹងគ្រោះថ្នាក់ស្លាប់ ដោយសារលង់ទឹកជំនន់ទន្លេមេគង្គកន្លងមក ។
តាមទម្លាប់ទន្លេមេគង្គជនលិចនៅដើមខែតុលា រៀងរាល់ឆ្នាំ។
លោក ហ៊ុន សែន ថ្លែងដូច្នេះនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយយុទ្ធសាស្ត្រជាតិ ស្ដីពីសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ នៅវិមានសន្តិភាពថ្ងៃទី១៨ សីហា ដោយលោកបញ្ជាក់ថា ធ្វើដូច្នេះដើម្បីបញ្ចៀសកុំឲ្យសិស្សានុសិស្សគ្រោះថ្នាក់ស្លាប់ ដោយទឹកជំនន់ដូចដែលបានកើតឡើងជាបន្តបន្ទាប់ក្នុងរយៈពេលកន្លងមក។
ដោយឡែកទាក់ទងចំនួនសិស្សប្រឡងបាក់ឌុបឆ្នាំនេះវិញ លោកបានឲ្យដឹងដែរថា មានសិស្សជាប់ប្រមាណ៣០ភាគរយប៉ុណ្ណោះ បើប្រៀបឆ្នាំកន្លងទៅ ដែលមិនទាន់បានធ្វើការកែទម្រង់ សិស្សប្រឡងជាប់មានដល់ទៅប្រមាណ៨០ភាគរយឯនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
