ក្រសួងព័ត៌មានជូនដំណឹងពីការហាមប្រាមប្រព័ន្ធផ្សព្វផ្សាយទាំងអស់អោយបញ្ឈប់ការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលបំប៉នសុខភាពរបស់ក្រុមហ៊ុនសាលីនសម្បត្តិ ឈ្មោះសែលហ្វូត (ShellFood) ដែលប្រជាជនទូទៅស្គាល់ ហើយទិញយកមកទទួលទានដើម្បីព្យាបាលជំងឺមួយចំនួន។
សេចក្ដីជូនដំណឹងរបស់ក្រសួងព័ត៌មាន ចុះថ្ងៃទី ២៣ ខែធ្នូ ២០១៤ បញ្ជាក់ថា ក្រុមហ៊ុនសាលីនសម្បត្តិ បានផ្សព្វផ្សាយបំផ្លើសការពិត ហួសពីការអនុញ្ញាតរបស់ក្រសួងសុខាភិបាល។
លើសពីទៅទៀត ក្រសួងចាត់ទុកថា ការផ្សព្វផ្សាយហួសការពិតដូច្នេះ អាចធ្វើឲ្យអ្នកប្រើប្រាស់ខាតបង់ប្រាក់កាក់ គ្រោះថ្នាក់ដល់សុខភាព ឬឈានដល់ការបាត់បង់ជីវិតទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
