សាលារាជធានីភ្នំពេញ ប្រកាសបញ្ឈប់កិច្ចសន្យាជាមួយក្រុមហ៊ុនទាំងអស់នៅរាជធានីភ្នំពេញ ដែលមានរបារផ្សាយពាណិជ្ជកម្មកាត់ទទឹងផ្លូវសាធារណៈ នៅដើមឆ្នាំ២០១៧នេះតទៅ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី ឲ្យអាស៊ីសេរីដឹងថា ការបញ្ឈប់ឲ្យមានរបារផ្សាយពាណិជ្ជកម្មកាត់ទទឹងផ្លូវនេះ ដើម្បីការពារសុវត្ថិភាព សណ្ដាប់ធ្នាប់ និងសោភ័ណភាពទីក្រុង៖ «ដោយសារតែរបារកាត់ទទឹងនឹង នៅលើផ្លូវរបស់បងប្អូនប្រជាពលរដ្ឋយើងធ្វើដំណើរខាងក្រោមហ្នឹង ! អ៊ីចឹង ក្នុងករណីដែលមានឧបទ្ទវហេតុកើតឡើង វាអត់ដូចរបារផ្សាយពាណិជ្ជកម្មនៅសងខាងផ្លូវ នៅលើដី ចិញ្ចើមផ្លូវផ្សេងៗទេ។ មានន័យថា បើមានឧបទ្ទវហេតុកើតឡើង វាធ្លាប់មកលើទ្រូងផ្លូវដែលពលរដ្ឋធ្វើចរាចរណ៍តែម្ដង។ អ៊ីចឹងវាបង្កឲ្យមានហានិភ័យខ្ពស់ ឬអាចបង្កឲ្យបាត់បង់ជីវិត»។
តែយ៉ាងណាក៏ដោយ សាលាក្រុងទុកពេលឲ្យម្ចាស់ក្រុមហ៊ុនទាំងអស់នោះ ១ខែ ដើម្បីទម្លាក់របារកាត់ផ្លូវផ្សាយពាណិជ្ជកម្មនោះដោយខ្លួនឯង បន្ទាប់ពីផុតសុពលភាពរយៈពេល១ឆ្នាំ នៅឆ្នាំ២០១៧នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
