អាជ្ញាធរជាតិអប្សរា ប្រកាសថា ប្រាក់ចំណូលបានពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងរយៈពេល ៩ខែក្នុងឆ្នាំ២០១៥ នេះ មានការកើនឡើង បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៤។
សេចក្ដីប្រកាសព័ត៌មានរបស់អាជ្ញាធរអប្សរា កាលពីថ្ងៃទី២ ខែតុលា ឲ្យដឹងថា ក្នុងរយៈពេល ៩ខែក្នុងឆ្នាំនេះ មានអ្នកទេសចរបរទេសចូលទស្សនារមណីយដ្ឋានអង្គរសរុបចំនួនជាង ១លាន ៥សែននាក់ (១.៥២៤.០៤៤នាក់) ដែលបានកើនឡើងចំនួន ១,៨៥% បើប្រៀបធៀបនឹងឆ្នាំ២០១៤។ បើគិតជាប្រាក់ចំណូលវិញ មានចំនួនសរុបជាង ៤៣លាន ៣សែនដុល្លារ (៤៣.៣០០.០៤០ដុល្លារ) គឺបានកើនឡើងចំនួន ០,២៤%៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។