កូន​ទាហាន​បាច​ត្រាក់​រិះគន់​មេបញ្ជាការ​រឿង​ស៊ី​ផឹក​ស្រី​ញី​និង​ប្រើ​ទ្រព្យ​សម្បត្តិ​អង្គភាព

នៅ​ខេត្ត​បាត់ដំបង មាន​ជន​អនាមិក​បាច​ខិត្តប័ណ្ណ​ជាច្រើន​សន្លឹក នៅ​យប់​ថ្ងៃ​ទី​១៨ សីហា មុខ​បន្ទាយ​ទាហាន​ភូមិ​ភាគ​៥ និង​សកលវិទ្យាល័យ​ខេត្ត។

ខិត្តប័ណ្ណ​នោះ សរសេរ​រិះគន់​មេបញ្ជាការ​កងពល​តូច​លេខ​៥២ លោក ម៉ី សិង្ហន៍ ថា​បាន​យក​ស្រី​ញី​ទៅ​ដេក​ក្នុង​បន្ទាយ ហើយ​បង្ខំ​ឲ្យ​កូន​ចៅ​គោរព​ស្រី​ទាំង​នោះ​ដូច​លោក​ជំទាវ។ ជាង​នេះ​ទៅ​ទៀត ខិត្តប័ណ្ណ​បាន​ចោទ លោក ម៉ី សិង្ហន៍ ថែម​ទាំង​យក​ទ្រព្យ​សម្បត្តិ​របស់​អង្គភាព ទៅ​ប្រើប្រាស់​ផ្ទាល់​ខ្លួន​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។