អាមេរិក​ផ្ដល់​អាគារ​សិក្សា​នៅ​ព្រៃវែង​មាន​តម្លៃ​ប្រមាណ​៧០​ម៉ឺន​ដុល្លារ

មន្ត្រី​ស្ថានទូត​សហរដ្ឋ​អាមេរិក ចាត់​ទុក​ការ​ផ្ដល់​អាគារ​សិក្សា​ថ្មី​មួយ​ខ្នង ដែល​បំពាក់​ដោយ​បរិក្ខារ​ទំនើប ក្នុង​ខេត្ត​ព្រៃវែង ថា​គឺ​ជា​ការ​វិនិយោគ​ដ៏​ធំ​បំផុត​ផ្នែក​មនុស្សធម៌​របស់​សហរដ្ឋ​អាមេរិក ប្រចាំ​កម្ពុជា។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​​អាមេរិក​ប្រចាំ​កម្ពុជា ចុះ​ថ្ងៃ​ទី​២៣ មេសា សរសេរ​ថា លោក វីល្លៀម ថត (William E.Todd) មន្ត្រី​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បាន​ចូល​រួម​ក្នុង​ពិធី​បញ្ចប់​ការ​សាងសង់​អាគារ​សិក្សា​ថ្មី​នៃ​វិទ្យាល័យ​ព្រះអង្គដួង​នេះ ស្ថិត​ក្នុង​ទី​រួម​ខេត្ត​ព្រៃវែង។

លិខិត​បន្ត​ថា ការ​សាងសង់​នេះ ត្រូវ​ប្រើ​វេលា​រយៈពេល​ជាង ៣​ឆ្នាំ បន្ទាប់​ពី​វិទ្យាល័យ​មួយ​ខ្នង​នេះ​ធ្លាប់​បាន​កសាង​ម្ដង​​រួច​មក​​ហើយ កាល​ពី​ទសវត្ស​ឆ្នាំ​១៩៥០ ប៉ុន្តែ​ត្រូវ​ខ្ទេចខ្ទាំ និង​រង​ការ​ខូចខាត​ស្ទើរ​ទាំង​ស្រុង​ក្នុង​អំឡុង​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា។

សេចក្ដី​ប្រកាស​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា អាគារ​សិក្សា​ថ្មី​នេះ រួម​មាន​ថ្នាក់រៀន​ចំនួន ១៨​បន្ទប់ បន្ទន់​អនាម័យ​ចំនួន ១៦ កន្លែង​លាងដៃ និ​ បទ​ជើង​តូច​មួយ អណ្ដូងទឹក ចង្ក្រានបាយ និង​កន្លែង​លេង​កីឡា។ តាមរយៈ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍន៍ (USAID) បាន​ចំណាយ​លុយ​សាងសង់​ប្រមាណ ៧០​ម៉ឺន​ដុល្លារ។

លោក វីល្លៀម ថត មាន​ប្រសាសន៍​តាមរយៈ​ការ​ស្រង់​សំដី​ក្នុង​លិខិត​​ចុះ​ថ្ងៃ​ទី​២៣ មេសា ថា៖ វិទ្យាល័យ​ព្រះអង្គ​ដួង គឺ​ជា​​ឧទាហរណ៍​ដ៏​ប្រពៃ​មួយ​នៃ​ការ​ប្ដេជ្ញា​របស់​ប្រទេស​អាមេរិក ចំពោះ​ប្រជាជន​កម្ពុជា។ យើង​សង្ឃឹម​ថា សាលា​នេះ​នឹង​ផ្ដល់​បរិយាកាស​ល្អ​សម្រាប់​ការ​បង្រៀន​ល្អ និង​ការ​រៀន​សូត្រ​ប្រកប​ដោយ​ការ​សប្បាយ​រីករាយ ដែល​នាំ​ឲ្យ​កុមារ​មាន​អនាគត​ល្អ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។