ពលរដ្ឋម្នាក់នៅភូមិខ្វាវ ឃុំរំលេច ស្រុកបាកាន មានប្រសាសន៍ថា ប្រជាពលរដ្ឋក្នុងភូមិមានការសង្ស័យជាច្រើន ព្រោះក្រុមហ៊ុនតម្រូវឲ្យបង់តែ ៥៥ដុល្លារ និងចំណាយពេលត្រឹមតែមួយសប្ដាហ៍អាចចេញទៅធ្វើការនៅប្រទេសកូរ៉េ បាន។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកស្រី ស៊ិន ណេន ដែលប្រជាពលរដ្ឋអះអាងថា ជាតំណាងភ្នាក់ងារជ្រើសរើសពលករខ្មែរទៅធ្វើការនៅប្រទេសកូរ៉េ ប្រចាំនៅខេត្តពោធិ៍សាត់ ដើម្បីសុំការពន្យល់លើបញ្ហានេះបានទេ នៅល្ងាចថ្ងៃទី១៤ កក្កដា។
ប្រជាពលរដ្ឋបញ្ជាក់ថា តំណាងភ្នាក់ងារជ្រើសរើសពលករនោះបានប្រាប់ពួកគាត់ថា អង្គការមានលិខិតអនុញ្ញាតចេញដោយក្រសួងមហាផ្ទៃ ត្រឹមត្រូវ ហើយអង្គការត្រូវការជ្រើសរើសពលករខ្មែរជាច្រើននាក់នៅទូទាំង ២៤ខេត្តក្រុង ដើម្បីចេញទៅធ្វើការនៅប្រទេសកូរ៉េ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
