ចំនួនអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ចំនួន ១៤.៥០០អដ្ឋិធាតុ ដែលរកឃើញក្នុងសមរភូមិកម្ពុជា នេះ ជាចំនួនមួយក្នុងចំនួនសរុបនៃអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ១៦.០០០អដ្ឋិធាតុ ដែលរកឃើញក្នុងសមរភូមិកម្ពុជា និងឡាវ។
កងទ័ពវៀតណាម បានចូលលុកលុយកម្ពុជា ផ្ដួលរំលំរបប ប៉ុល ពត ចេញពីអំណាចនៅឆ្នាំ១៩៧៩ ហើយបន្តធ្វើសង្គ្រាមជាមួយកងទ័ពខ្មែរក្រហម និងច្បាំងជាមួយកងទ័ពចលនាតស៊ូខ្មែរនៅក្នុងព្រៃ តាមបណ្ដោយព្រំដែនខ្មែរ-ថៃ។ កងទ័ពវៀតណាម ដកថយពីប្រទេសកម្ពុជា នៅឆ្នាំ១៩៨៩ បន្ទាប់ពីបានកាន់កាប់កម្ពុជា អស់រយៈពេល ១០ឆ្នាំ។
វៀតណាម បានប៉ានប្រមាណថា អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការរបស់ខ្លួនចំនួនជាង ២០០.០០០អដ្ឋិធាតុទៀត ដែលស្លាប់ក្នុងសមរភូមិកម្ពុជា និងឡាវ មិនទាន់រុករកឃើញនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
