0:00 / 0:00
ពួកគេទាមទារអោយសមត្ថកិច្ចដោះលែងកម្មករមួយចំនួនដែលសមត្ថកិច្ចបានឃាត់ខ្លួន ដើម្បីសួរនាំ។
ក្រុមកម្មករបានថ្លែងថា សមត្ថកិច្ចបានប្រើហិង្សាបណ្ដាលឲ្យកម្មករ ៧នាក់រងរបួស និងចាប់ខ្លួនខ្លះទៀត។
«សំឡេង»
កម្លាំងសមត្ថកិច្ចជាច្រើនរយនាក់ប្រដាប់ដោយខែល ដំបងឆក់ និងកាំភ្លើង ត្រូវគេដាក់ការពារនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។
លោក រ័ត្ន ស៊្រាង មេបញ្ជាការកងរាជអាវុធហត្ថក្រុងភ្នំពេញ បានថ្លែងដែរថា សមត្ថកិច្ចរបស់លោកបានរងរបួស ៧នាក់ដែរ នៅពេលដែលប៉ះទង្គិចជាមួយក្រុមកម្មករនោះ។
«សំឡេង»
ក្រុមកម្មករបានបើកផ្លូវឲ្យធ្វើចរាចរណ៍ធម្មតាវិញ បន្ទាប់ពីសមត្ថកិច្ចដោះលែងកម្មករ ៣នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
