កម្មករ​រោងចក្រ​បឺរី(Berry) ខណ្ឌ​ពោធិ៍សែនជ័យ ជាង​៦០​នាក់ ដួល​សន្លប់

ដោយ ខែ សុណង
2017-08-30
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
និមិត្តសញ្ញា​អាស៊ីសេរី
និមិត្តសញ្ញា​អាស៊ីសេរី
Photo: RFA

កម្មករ​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ ចំនួន​៦៤​នាក់ បាន​ក្អួត​និង​ដួល​សន្លប់​ត​គ្នា ខណៈ​ពួកគេ​កំពុង​កំពុង​ការងារ នៅ​ព្រឹក​ថ្ងៃ​ទី៣០ សីហា។

ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​រោងចក្រ​បឺរី (Berry) នៅ​ភូមិ​ជម្ពូវ័ន សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ គឺ​អ្នកស្រី សុខ ឃី ថ្លែង​ថា កម្មករ​បាន​ក្អួត​ទន់ដៃជើង និង​សន្លប់​បន្ត​គ្នា​ក្នុង​ពេល​បំពេញ​ការងារ​ធម្មតា។ អ្នកស្រី​បន្ត​ថា មន្ត្រី​ក្រសួង​ការងារ បេឡាជាតិ​របប​សន្តិសុខ​សង្គម មន្ត្រី​សុខាភិបាល និង​អាជ្ញាធរ​បាន​ចុះ​ពិនិត្យ​បញ្ហា​នេះ ប៉ុន្តែ​រក​មិន​ឃើញ​ថា​បណ្ដាល​មក​ពី​មូលហេតុ​អ្វី​នោះ​ឡើយ។

អ្នកស្រី​ឲ្យ​ដឹង​ថា កម្មករ​ទាំង​នោះ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ និង​គ្លីនិក​ក្បែរ​រោងចក្រ​ដើម្បី​សង្គ្រោះ។ ចំណែក​អ្នក​ដែល​មាន​សុខភាព​ធម្មតា​នឹង​ចូល​ធ្វើការ​វិញ​នៅ​ថ្ងៃ​៣១ សីហា។ រោងចក្រ​នេះ​មាន​កម្មករ​ប្រមាណ​ជាង​២​ពាន់​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល