ក្រសួងការងារប្រកាសជូនដំណឹងឲ្យកម្មករនិយោជិត សម្រាកពីការងារចំនួន៤ថ្ងៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ តុលា ដោយលើកថ្ងៃអាទិត្យ១ថ្ងៃ។
សេចក្ដីជូនដំណឹងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចុះថ្ងៃទី២៩ កញ្ញា បានស្នើដល់ម្ចាស់សហគ្រាស និងគ្រឹះស្ថានទាំងអស់ បើកប្រាក់ឈ្នួលកម្មករឲ្យបានមុនពេលភ្ជុំបិណ្ឌ ឬក៏ឲ្យកម្មករខ្ចីមុន(ប្រាក់បុរេប្រទាន) យ៉ាងតិច៥០ភាគរយ។
ក្រសួងការងារបានបង្ហាញសេចក្ដីសង្ឃឹមថា ម្ចាស់សហគ្រាស និងគ្រឹះស្ថានទាំងនោះ នឹងអនុវត្តតាមសេចក្ដីជូនដំណឹងនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។