ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា ស្នើឲ្យស្នងការខេត្តស្វាយរៀង អន្តរាគមន៍ទៅកាន់ថៅកែរោងចក្រ ប៊ីយូធីហ៊្វូល វីនដូ (Beautiful Window Cambodia Co., Ltd) ឲ្យបញ្ឈប់សកម្មភាពបង្ខាំងតំណាងសហជីពកម្មករទាំង ៨រូបក្នុងបន្ទប់ក្នុងម៉ោងធ្វើការជាបន្ទាន់។
លោក ប៉ាវ ស៊ីណា មើលឃើញថា ទង្វើរបស់ថៅកែរោងចក្រ ប៊ីយូធីហ៊្វូល វីនដូ នៅតំបន់សេដ្ឋកិច្ចពិសេសសានតុងសាន់សែល (SHANDONG SUNSHEL) ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង នេះ កំពុងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលមិនអាចទទួលយកបានឡើយ៖ «»។
វិទ្យុអាស៊ីសេរី មិនអាចសុំការបំភ្លឺពីមេរដ្ឋបាលរោងចក្រ លោក ឆៃ វិរៈឧត្តម បានទេនៅថ្ងៃទី២៦ ខែសីហា។
លោក ប៉ាវ ស៊ីណា ឲ្យដឹងថា ការចាប់បង្ខាំងខ្លួនតំណាងសហជីពចលនាកម្មករចំនួន ៨នាក់ នៅក្នុងបន្ទប់សន្តិសុខនេះ គឺបន្ទាប់ពីពួកគាត់បានវិលត្រឡប់ចូលទៅបំពេញការងារវិញតាំងពីថ្ងៃទី២៤ ខែសីហា ក្រោយពីកម្មករបានផ្អាកការងារ ដោយជួបជុំធ្វើកូដកម្មទាមទារអត្ថប្រយោជន៍ការងារចំនួន ១១ចំណុច រហូតឈានដល់ផ្ទុះហិង្សាគប់ដុំថ្មធ្វើឲ្យរោងចក្រខូចខាត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
