តំណាងសហជីពកម្មករ ស៊ីខាវឌូ (C-CAWDU) នៅរោងចក្រនេះ គឺលោក ឃឹម មករា ថ្លែងនៅថ្ងៃទី២០ ខែសីហា ថា ការតវ៉ានេះចូលដល់ថ្ងៃទីពីរហើយ ដោយសារតែមិនពេញចិត្តនឹងលក្ខខណ្ឌការងារបច្ចុប្បន្ន៖ «រោងចក្រហ្នឹងគាបកម្លាំងកម្មករខ្លាំង។ សូម្បីតែចេញម៉ោងបួនក៏អត់បាន … ឯបញ្ហាខ្លាំងបំផុត គឺគាបសង្កត់គំរាមកំហែងកម្មករឱ្យថែមម៉ោង។ ថៅកែហ្នឹងគាត់កូរ៉េខាងជើង គឺកុម្មុយនិស្តខ្លាំងមែនទែន»។
នៅក្នុងញត្តិរបស់កម្មករដែលតវ៉ានេះ បានទាមទារការកែលំអ ១៦ចំណុច ដែលមានជាអាទិ៍ ទាមទារឱ្យក្រុមហ៊ុនគោរពគោលការណ៍ស្ម័គ្រចិត្តក្នុងការធ្វើការថែមម៉ោង បើកប្រាក់ឈ្នួលទៀងទាត់ ផ្ដល់កិច្ចសន្យាការងារថតចម្លងដល់កម្មករ ទទួលយកតំណាងសហជីពដែលបានបញ្ឈប់ ៣នាក់ ឱ្យចូលធ្វើការវិញ និងផ្ដល់ប្រាក់ឈ្នួលពាក់កណ្ដាលដល់កម្មការិនីដែលឈប់សម្រាកសម្រាលកូន។
មន្ត្រីរដ្ឋបាលរបស់ក្រុមហ៊ុនមួយរូប ដែលសុំមិនបញ្ចេញឈ្មោះ បញ្ជាក់ថា ខាងភាគីរោងចក្រនឹងជួបដោះស្រាយជាមួយភាគីកម្មករនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៣៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
