ពលករ​ខ្មែរ​បន្ត​ចូល​ទៅ​ថៃ​រក​ការងារ​ធ្វើ

ពលរដ្ឋ​ខ្មែរ​ដែល​ធ្វើ​ចំណាក​ស្រុក​ទៅ​រក​ការងារ​នៅ​ប្រទេស​ថៃ បាន​កើន​ឡើង​កាន់​តែ​ខ្ពស់ នៅ​តាម​ច្រក​ប៉ោយប៉ែត និង​ច្រក​របៀង​តូចៗ ដូច​ជា​ច្រក​បឹង​ត្រកួន ទំនប់​ក៥ និង​ច្រក​ព្រៃគប់ ជាដើម ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្នុង​មួយ​ថ្ងៃ​មាន​ពលរដ្ឋ​ខ្មែរ​ត្រូវ​តម្រង​ជា​ជួរៗ​រាប់​ពាន់​នាក់ ឆ្លង​ចូល​ទៅ​ប្រទេស​ថៃ ដើម្បី​ស្វែង​រក​ការងារ​ធ្វើ។ ក៏ប៉ុន្តែ បញ្ហា​នេះ​ត្រូវ​បាន​ប្រធាន​ច្រក​ព្រំដែន​ជោគជ័យ ឲ្យ​ដឹង​ផ្សេង​ទៅ​វិញ​ថា បច្ចុប្បន្ន​នេះ​ពុំ​មាន​ពលករ​ចំណាក​ស្រុក​ទៀត​ទេ។
ដោយ ម៉ម មុនីរតន៍
2013-03-17
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ពលករ​ខ្មែរ​អូស​រទេះ​ដែល​ផ្ទុក​សម្ភារៈ​ពី​កម្ពុជា ចូល​ទៅ​ប្រទេស​ថៃ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី១៥ ខែ​មីនា ឆ្នាំ​២០១៣។
ពលករ​ខ្មែរ​អូស​រទេះ​ដែល​ផ្ទុក​សម្ភារៈ​ពី​កម្ពុជា ចូល​ទៅ​ប្រទេស​ថៃ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី១៥ ខែ​មីនា ឆ្នាំ​២០១៣។
RFA/Morm Moniroth

ពលរដ្ឋ​នៅ​តាម​ជាយ​ដែន​កម្ពុជា-ថៃ និយាយ​ថា ពលករ​ខ្មែរ​នៅ​តែ​បន្ត​សម្រុក​ចូល​ទៅ​ប្រទេស​ថៃ ជា​បន្ត​បន្ទាប់​ក្នុង​មួយ​ថ្ងៃៗ​ជាច្រើន​រយ​នាក់ ដោយ​រួម​ទាំង​តាម​ច្រក​របៀង និង​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ដើម្បី​ស៊ី​ឈ្នួល​ធ្វើ​ចម្ការ បើ​ទោះ​ជា​ត្រូវ​រង​ការ​ប្រមាថ​ដោយ​យោធា​ថៃ យ៉ាង​ណា​ក៏​ដោយ។

ពលរដ្ឋ​នៅ​ភូមិ​សាមគ្គីមានជ័យ សង្កាត់​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ លោក ញាណ សុផល មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី១៥ មីនា ថា ពលរដ្ឋ​កម្ពុជា បាន​បន្ត​ចូល​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ជា​រៀងរាល់​ថ្ងៃ។ លោក​បន្ត​ថា នៅ​តាម​ច្រក​របៀង មុន​នឹង​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​ឆ្លង​ចូល​ទៅ​ក្នុង​ទឹកដី​ថៃ ដើម្បី​ស៊ី​ឈ្នួល​នោះ តម្រួត​ព្រំដែន​របស់​ថៃ តម្រូវ​ឲ្យ​ពលករ​ចំណាក​ស្រុក​ទាំងអស់​ត្រូវ​ឈរ​តម្រង​ជា​ជួរ និង​យក​ដំបង​រាប់​ក្បាល​មនុស្ស​ជា​ថ្នូរ​នឹង​ការ​អនុញ្ញាត​ឲ្យ​ឆ្លង​ដែន។

លោក ញាណ សុផល៖ «ចំណាក​ស្រុក​ទាំង​ព្រឹក​ទាំង​ថ្ងៃ​បង មិន​ថា​ស្មើ​ម៉ាន យប់​ក៏​ចេញ​ទៅ ថ្ងៃ​ក៏​ចេញ​ទៅ​ដែរ ទាំង​យប់​ទាំង​ថ្ងៃ​រយៈពេល​ថា ២៤​ម៉ោង​បង។ ពេល​ណា​ដែល​ថា​គេ​តឹង​ខ្លាំង គាត់​មិន​ឲ្យ​ទៅ គេ​កាក់​នៅ ចំណាក​ស្រុក​នៅ​តាម​ព្រៃ​តាម​ដុប​អីចឹង​ទៅ។ ដល់​ពេល​រៀង​ថា​ធូរ​ទៅ នាំគ្នា​ចេញ​ទៅ»

លោក ញាណ សុផល ឲ្យ​ដឹង​ថា ប្រភេទ​ការងារ​ដែល​ពលករ​ខ្មែរ​ទទួល​បាន​នៅ​ប្រទេស​ថៃ រួម​មាន​ដក​ដំឡូង ច្រូត​ស្រូវ ដាំ​អំពៅ និង​ធ្វើ​ជា​កម្មករ​សំណង់​ជាដើម។ ចំណែក​តម្លៃ​ពលកម្ម​ដែល​ទទួល​បាន​ក្នុង​មួយ​ថ្ងៃ ចន្លោះ​ពី ១៥០ ទៅ ២៥០​បាត ឬ​ពី​ជាង ២​ម៉ឺន ទៅ​ជាង ៣​ម៉ឺន​រៀល ក្នុង​មួយ​ថ្ងៃ។

មាន​ដើម​កំណើត​នៅ​ស្រុក​លើកដែក ខេត្ត​កណ្ដាល លោកស្រី ផាន សុធា អះអាង​ថា ក្រុម​គ្រួសារ​របស់​ខ្លួន​បាន​ធ្វើ​ចំណាក​ស្រុក​មក​រស់នៅ​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ នេះ អស់​រយៈពេល​ជាង ១០​ឆ្នាំ​មក​ហើយ ដោយ​គ្មាន​ជម្រើស និង​កម្លាំង​ពលកម្ម​ថោក​នៅ​ស្រុក​ខ្មែរ។ ពលរដ្ឋ​នៅ​តាម​ជាយ​ដែន រួម​ទាំង​គ្រួសារ​របស់​លោកស្រី​ផង ត្រូវ​បង្ខំ​ចិត្ត​ឆ្លង​ទៅ​ប្រទេស​ថៃ ដើម្បី​បាន​កម្រៃ​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ ព្រោះ​តែ​តម្លៃ​ពលកម្ម​នៅ​ទី​នោះ​ប្រសើរ​ជាង​កម្ពុជា។

ទោះ​ជា​បែប​ណា លោកស្រី​បញ្ជាក់​ថា ក្នុង​ពេល​បច្ចុប្បន្ន​នេះ ការ​ចេញ​ចូល​ត្រូវ​បាន​អាជ្ញាធរ​នៃ​ប្រទេស​ទាំង​ពីរ​រឹត​បន្តឹង​ជាង​មុន៖ «ហើយ​ដល់​ពេល​យើង​ចូល​ទៅ ឥឡូវ​អត់​មាន​ទេ​ណា ឥឡូវ​យើង​សុទ្ធ​តែ​ធ្វើ​កាត បើ​សិន​អត់​មាន​កាត​ក៏​វា​អត់​ឲ្យ​យើង​ចូល​ដែរ។ យើង​ធ្វើ​កាត​ពាក់​ក បាន​គេ​ឲ្យ​យើង​ចូល បើ​យើង​មិន​មាន​កាត​គេ​មិន​ឲ្យ​យើង​ចូល​ទេ»

ក៏ប៉ុន្តែ បញ្ហា​នេះ​ត្រូវ​បាន​ប្រធាន​ប៉ូលិស​នៅ​ឃុំ​ជោគជ័យ លោក កាង សាវី អះអាង​ថា ពុំ​មាន​ពលករ​ខ្មែរ​ធ្វើ​ចំណាក​ស្រុក​ទៀត​នោះ​ទេ។ លោក​បន្ត​ថា ដោយ​ឡែក​ការ​ប្រមាថ​មើល​ងាយ​ពលករ​ខ្មែរ តាម​រយៈ​ការ​រាប់​ក្បាល​មនុស្ស​ដោយ​តម្រួត​ថៃ ដើម្បី​បាន​ឆ្លង​ដែន​ក៏​ពុំ​មាន​ទៀត​ដែរ៖ «ដូច​មិន​មាន​បង ទេ ឥឡូវ​នេះ មាន​មនុស្ស​អ៊ីចឹង ព្រោះ​យើង​ទៅ​ប្រជុំ​ទៅ​អី យើង​សំណូមពរ​ថា​ធ្វើ​ម៉េច​ឲ្យ​ក្នុង​លក្ខណៈ​មនុស្ស​ធម៌​ណា​បង»

លោក កែម ឡី អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់ និង​ជា​អ្នក​វិភាគ​សង្គម គិត​ថា មាន​ហេតុផល​មួយ​ចំនួន​រួម​មាន​កង្វះ​ទីផ្សារ​ការងារ​ក្នុង​ប្រទេស រដ្ឋាភិបាល​មាន​ការ​អភិវឌ្ឍ​តិចតួច​នៅ​តាម​ជាយ​ដែន ពលរដ្ឋ​ជំពាក់​បំណុល​ធនាគារ កម្លាំង​ពលកម្ម​ទាប និង​ដី​ស្ទើរ​ទាំង​ស្រុង​បាន​ក្លាយ​ជា​កម្មសិទ្ធិ​របស់​ក្រុម​ឈ្មួញ​ធំៗ និង​មន្ត្រី​មាន​អំណាច។ លោក​គិត​ថា ទាំង​នេះ​គឺ​ជា​មូលហេតុ​ដែល​ជំរុញ​ឲ្យ​មាន​ការ​ចំណាក​ស្រុក​កាន់​តែ​មាន​កំណើន​ខ្ពស់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

លោក កែម ឡី៖ «វិធានការ​ទប់ស្កាត់​មិន​ឲ្យ​ប្រជាជន​ឆ្លង​ដែន វិធានការ​តឹងរ៉ឹង​ប្រជាជន​មិន​ឲ្យ​ឆ្លង​ដែន ខ្ញុំ​ថា​ហួស​សម័យ មិន​អាច​ទប់ស្កាត់​បាន​ទេ។ ប៉ុន្តែ​មាន​តែ​យើង​ធ្វើ​ការ​អភិវឌ្ឍ​តាម​ជាយ​ដែន​ហ្នឹង។ យើង​ធ្វើ​ផ្លូវ​ឲ្យ​ស្អាត​តាម​ជាយ​ដែន​ហ្នឹង។ យើង​ធ្វើ​លិខិត​ឆ្លង​ដែន​ឲ្យ​ប្រជាជន​តែ​ម្ដង ហើយ​យើង​ធ្វើ​លិខិត​ធ្វើ​ការងារ​ឲ្យ​ប្រជាជន​តែ​ម្ដង»

ក្នុង​ពេល​កន្លង​ទៅ នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន ធ្លាប់​បាន​អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​កម្ពុជា ធ្វើ​ចំណាក​ស្រុក​ដោយ​ប្រថុយប្រថាន​ទៅ​ប្រទេស​ថៃ ក្នុង​លក្ខខណ្ឌ​ដើម្បី​ស្វែងរក​ការងារ​ធ្វើ។ លោក​បញ្ជាក់​ថា កម្ពុជា កំពុង​ប្រឈម​នឹង​វិបត្តិ​ខ្វះ​កម្លាំង​ពលកម្ម​ក្នុង​ស្រុក ក៏ប៉ុន្តែ​ក្រុម​អ្នក​ស្រាវជ្រាវ​សង្គម​គិត​ថា លោក ហ៊ុន សែន គួរ​កែ​ទម្រង់​រដ្ឋ​ជា​ជាង​ការ​អំពាវនាវ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (10)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

ខ្មែរ

ពី ភ្នំពេញ

បើហ៊ុនសែនមិនដឹងហើយស្រែកថាកម្ពុជាខ្វះកំលាំងក្នុងស្រុកចាំបាច់អីខ្មែរយើងរត់ទៅស៊ីឈ្នួលនៅក្រៅប្រទេស សូមអោយហ៊ុនសែនពិនិត្យមើលឡើងវិញផងបើក្នុងស្រុសំបូរការងារហើយប្រាក់ខែសមរម្យអាចរកទទួលទានចិញ្ចឹមជីវិតបានពួកគាត់មិនចាកេចញទៅឆ្ងាយចោលប្រពន្ធកូនទៅរកស៊ីស្រុកទាំងលំបាក់វេទនានោះទេ។​ ព្រោះការងារមានតែប្រាក់ខែចាយមិនគ្រាប់​ ទំនិញឡើងថ្លៃ​ជាពិសេសប្រេសាំង។ល។​ គួដឹងផងកុំចេះតែស្រែកហើយស្តីបន្ទោសអោយប្រជាពលរដ្ឋនោះ!!!!!

Mar 21, 2013 07:03 AM

អ្នក​អាន​អនាមិក

បើគ្មានលទ្ធភាពខំដឹកនាំធើអីឆ្ងល់! ប្រាប់រាស្រ្តទៅអញឈប់ធ្វើហើយ!!!!

Mar 21, 2013 02:16 AM

Lee Theang chek

ពី Phnom Penh

គួរអជ្ញាធរក្រុងប៉ោយប៉ែត និងចៅហ្វាយខេត្តបន្ទាយ ក៏ដូចជារដ្ឋាភិបាលខ្មែរ គួរពិនិត្យៈ
ទី១ អភិវឌ្ឍនិងសាងសង់ផ្សារនៅលើទឹកដីខ្មែរឡើងវិញ ពីព្រោះអាជីវករខ្មែរភាគច្រើនទៅជួលតូបលក់នៅផ្សារថៃ(តៈឡាតលុងក្លឿ-លុងកឿ)ត្រូវជួលគេក្នុងតម្លៃ ៨០០០បាត ទៅ ១២០០០បាតក្នុង១ខែ និងបង់ពន្ធឲ្យប្រទេសថៃ។

Mar 18, 2013 08:44 PM

អ្នក​អាន​អនាមិក

TO THE WORLD! OPEN YOUR EYES TO SEE CLEAR, HUN SEN HAS BEEN SAY: THIS IS ECONOMIC GORNMENT WANT THE PEOPLE RICH BEFORE THE GOVERNMENT. HOW MENY PEOPLE RICH BEFORE THE GOVERNMENT? ONLY HIS FAMILEIS AND THE PEOPLE ARUOND HIM HAVING RICH BEFORE THE GOVERNMENT. 80PERCENT OF PEOPLE POOR AND VERRY POOR.

Mar 18, 2013 02:30 PM

Lee Theang chek

ពី Phnom Penh

Cheyvaraman 7 strategies to build strong economic: Enhancement infrastructure, irrigation system, build strong education system and conduct R&D,Anti-corruption (by following 5 Buddha's principles), Strong tax mgt system, improve agri-industry system and so on lead to reduce unemployment in Cambodia.

Mar 18, 2013 02:32 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល