មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (Cambodia Japan Cooperation Center) ហៅកាត់ថា ស៊ីជេស៊ីស៊ី (CJCC) នឹងរៀបចំសិក្ខាសាលាសម្រាប់យុវជន ស្ដីពី «យុវជន ការអប់រំ និងការងារ» រយៈពេលពីរថ្ងៃ គឺថ្ងៃទី ២ និងទី ៣ ខែកញ្ញា នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
គោលបំណងនៃសិក្ខាសាលា គឺជួយលើកស្ទួយគុណភាពអប់រំ តម្រង់ទិសដៅដល់សិស្សទើបនឹងបញ្ចប់ថ្នាក់មធ្យមសិក្សា(ជាប់ ឬធ្លាប់បាក់ឌុប) នាពេលថ្មីៗនេះ ឲ្យទទួលបានវគ្គបណ្ដុះបណ្ដាលជំនាញខ្លីៗ ឬបន្តការសិក្សាមុខជំនាញចំនឹងទីផ្សារការងារបច្ចុប្បន្ន ឬតាមសមត្ថភាពពីកំណើតរបស់ខ្លួន សម្រាប់ថ្នាក់មហាវិទ្យាល័យរបស់ខ្លួន។
ដើម្បីចូលរួមសិក្ខាសាលារយៈពេលពីរថ្ងៃនេះ អ្នកចូលរួមត្រូវបង់ប្រាក់វិភាគទានសម្រាប់អាហារសម្រន់ថ្ងៃត្រង់ពីរពេល ហើយអ្នកចូលរួមនឹងមានឱកាសទៅទស្សនកិច្ច សាលាបច្ចេកទេស និងក្រុមហ៊ុននានាផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
