ក្នុងអ៊ីមែលដែលវិទ្យុអាស៊ីសេរីទទួលបាន បានអំពាវនាវសុំឲ្យព្រះមហាក្សត្រខ្មែរ សម្តេចព្រះនរោត្តម សីហមុនី និងអតីតព្រះមហាក្សត្រ សម្តេចនរោត្តម សីហនុ ព្រះអង្គធ្វើព្រះរាជអន្តរាគមន៍ដើម្បីឲ្យលោក សម រង្ស៊ី ទទួលបាននូវអភ័យឯកសិទ្ធិតំណាងរាស្ត្រឡើងវិញ។
ក្នុងអ៊ីមែលដដែលនោះ ក៏បានជូនដំណឹងថា ប្រជាពលរដ្ឋនៅក្រៅប្រទេសនឹងរៀបចំធ្វើបាតុកម្មអហិង្សា តវ៉ានៅថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា ខាងមុខនេះ នៅក្រុងអូតាវ៉ា នៃប្រទេសកាណាដា និងនៅរដ្ឋធានីវ៉ាស៊ីនតុន សហរដ្ឋអាមេរិក ដើម្បីសម្ដែងការព្រួយបារម្ភ និងគាំទ្រចំពោះប្រជាកសិករដែលបាត់បង់ដីស្រែចម្ការនៅតាមព្រំដែនខ្មែរ-វៀតណាម៕
