ជំងឺ​គ្រុន​ផ្តាសាយ A(H1N1) នៅ​កម្ពុជា​កើន​ឡើង​ដល់​៦៨​ករណី​ហើយ

ជំងឺ​គ្រុន​ផ្តាសាយ​ថ្មី A(H1N1) បាន​កើន​ឡើង​ចំនួន​៦៨​ករណី​ហើយ​ក្នុង​ប្រទេស​កម្ពុជា រហូត​មក​ដល់​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០០៩​កន្លង​មក​នេះ។

យោង​តាម​ការ​ចុះ​ផ្សាយ​ក្នុង​ទំព័រ​វ៉ឹបសាយថ៍​នៃ​ក្រសួង​សុខាភិបាល​ខ្មែរ​បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​៦៨​ករណី​នៃ​អ្នក​កើត​ជំងឺ​គ្រុន​ផ្តាសាយ​ថ្មី A(H1N1) គឺ​មាន​កើត​នៅ​ក្នុង​ក្រុង​ភ្នំពេញ ខេត្ត​សៀមរាប កណ្តាល តាកែវ កំពង់ស្ពឺ និង​បាត់ដំបង ក៏​ប៉ុន្តែ​ពុំ​មាន​នរណា​ម្នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ​ឡើយ៕