ក្រៅពីឲ្យជាប់គុក ២២ឆ្នាំហើយ លោកចៅក្រមក៏បង្គាប់ឲ្យឧក្រិដ្ឋជន បង់ពិន័យជាប្រាក់ ៦០លានរៀល ស្មើនឹងប្រមាណ ១៥.០០០ដុល្លារអាមេរិកថែមទៀត ។
ខណៈដែលប្រុងប្រៀបនឹងឡើងយន្តហោះទៅកាន់ក្រុងតៃប៉ិ កាលពីខែតុលា ឆ្នាំទៅមិញ លិន គួជិះ បានត្រូវប៉ូលិសចាប់ ហើយគេក៏រកឃើញហេរ៉ូអ៊ីនជិត ១គីឡូ លាក់ក្នុងហោប៉ៅខោរបស់ជនរូបនេះ ។
ប៉ូលិសបានឲ្យដឹងថា លិន គួជិះ ជាអាជីវករដែលតែងតែធ្វើដំណើរចេញចូលកម្ពុជា ជាញឹកញាប់ ៕
