សមាជិកជាន់ខ្ពស់ក្រុមយុវជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ សរុប ៥នាក់ហើយដែលត្រូវចៅក្រមចេញដីកាកោះហៅឲ្យចូលបំភ្លឺនៅតុលាការជាបន្តបន្ទាប់នៅចុងខែសីហានេះ។
ពួកគេត្រូវបំភ្លឺនៅតុលាការចន្លោះពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ សីហា ខាងមុខនេះ ពាក់ព័ន្ធពីបទចោទចូលរួមធ្វើកុបកម្មប្រឆាំងនឹងអ្នករាជការសាធារណៈ និងហិង្សាដោយចេតនា និងផ្ដើមគំនិតក្នុងអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី១៥ កក្កដា នៅក្បែរទីលានប្រជាធិបតេយ្យ។
តើក្រុមយុវជន និងពលរដ្ឋដែលមានដីកាកោះហៅពីតុលាការ មានជំហរ និងទស្សនៈយ៉ាងណា?
សូមស្ដាប់កិច្ចពិភាក្សាជុំវិញបញ្ហានេះ ដែលមានលោក សេក បណ្ឌិត ជាអ្នកសម្របសម្រួល៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
