ភាពយឺតយ៉ាវនេះ លោកស្នើទៅប្រមុខដឹកនាំរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធជួយអន្តរាគមន៍។
គ្រូបង្រៀនស្នើមិនបញ្ចេញឈ្មោះម្នាក់ ស្ថិតក្នុងចំណោមបុគ្គលិកអប់រំខេត្តព្រៃវែង ដែលបានចូលនិវត្តន៍ប្រមាណ ២០នាក់ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១២ បានស្នើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីស្ថាប័នកំពូល ជួយជំរុញឲ្យប្រាក់ខែចូលនិវត្តន៍របស់មន្ត្រីរាជការគ្រូបង្រៀននៅខេត្តព្រៃវែង បើកឲ្យបានទាន់ខែ ព្រោះគ្រូចូលនិវត្តន៍កំពុងជួបគ្រោះអត់ឃ្លាន។
ក្រុមគ្រូបង្រៀនចូលនិវត្តន៍នៅខេត្តព្រៃវែង បានសម្ដែងការតូចចិត្ត បន្ទាប់ពីពួកគាត់អស់កម្លាំងកាយពលធ្វើការជូនរដ្ឋ ដែលមិនគួររដ្ឋាភិបាលមិនយកចិត្តទុកដាក់ដូចករណីមិនបើកប្រាក់បៀវត្ស ចូលនិវត្តន៍ជូនពួកគាត់ ដោយអូសបន្លាយជិតពីរមកនេះជាដើម៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
