ការដាក់លិខិតផ្ទេរសិទ្ធិយ៉ាងប្រញិបប្រញាប់នេះ ធ្វើឡើងនៅបន្ទាប់ពីក្រុមនិយោជិតប្រមាណ ២០០នាក់ បានធ្វើកូដកម្មកាលពីថ្ងៃពុធ ទី១៣ កុម្ភៈ ទាមទារឲ្យលោក ឡៅ សារឿន ចុះចេញពីតំណែង ដោយហេតុផលថាអគ្គនាយករូបនោះ ដឹកនាំមិនមានការរីកចម្រើន មានបក្ខពួកនិយម និងប្រព្រឹត្តអំពើពុករលួយ។
វិស្វករនៅទូរគមនាគមន៍កម្ពុជា លោក មុំ រិន បញ្ជាក់ថា កាលពីវេលាម៉ោង ១០ព្រឹកថ្ងៃទី១៤ ខែកុម្ភៈ បានចេញលិខិតផ្ទេរសិទ្ធិឲ្យអគ្គនាយករងទទួលខុសត្រូវជំនួសគាត់ ដោយបញ្ជាក់ក្នុងលិខិតថា គាត់ជាប់រវល់ទៅព្យាបាលជំងឺនៅប្រទេសវៀតណាម។
ក្រុមនិយោជិតទូរគមនាគមន៍ ដែលធ្វើកូដកម្មបានសម្រេចចូលធ្វើការវិញ បន្ទាប់ពីមានការផ្ទេរសិទ្ធិពីអគ្គនាយក លោក ឡៅ សារឿន ប៉ុន្តែដាក់លក្ខខណ្ឌថា ដរាបណាលោក ឡៅ សារឿន ចូលបម្រើការងារវិញនោះ ក្រុមនិយោជិតនឹងធ្វើការតវ៉ាម្តងទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
