ឧកញ៉ា គិត ម៉េង កំពុង​រក​ទុន ២​ពាន់​លាន​ដុល្លារ​អាមេរិក​ដើម្បី​អភិវឌ្ឍ​កោះរុង

2008-08-19

កាសែត Financial Times ចុះ​ផ្សាយ​អត្ថបទ​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ ១៧ សីហា ថា ក្រុមហ៊ុន Royal Group របស់​ឧកញ៉ា គិត ម៉េង កំពុង​រក​ទុន ២​ពាន់​លាន​ដុល្លារ​អាមេរិក ជាមួយ​នឹង​ក្រុមហ៊ុន​ក្រុង​ហុងកុង​មួយ ឈ្មោះ Millennium Group ពី​វិនិយោគិន​ដទៃ​ទៀត ដើម្បី​អភិវឌ្ឍ​កោះរុង ឲ្យ​ល្អ​ស្រស់​លើស​ក្រុង​កែប​បី​ដង​ទៅ​ទៀត។

ឧកញ៉ា គិត ម៉េង មាន​ក្រុមហ៊ុន​ជា​ច្រើន​ទៀត ដូចជា ក្រុមហ៊ុន​ទូរស័ព្ទ​ម៉ូប៊ីតែល ទូរទស្សន៍ ស៊ីធីអិន ធនាគារ ANZ សណ្ឋាគារ​កាបូឌីយ៉ាណា កាស៊ីណូ ក្រុមហ៊ុន​ធានា​រ៉ាប់រង Infinity Insurance Companyជាដើម។

យោង​តាម​ទស្សនាវដ្តី អេស្យា​ថែមស៍ (Asia Times) ក្រុមហ៊ុន Royal Group មាន​ទាក់ទង​នឹង​ការទិញ​យក​មន្ទីរពេទ្យ ព្រះ​មុនីវង្ស និង​សាល​មហោស្រប​ទន្លេ​បាសាក់ ដោយ​ផ្តល់​ប្រាក់​ឲ្យ​សិល្បករ សិល្បការិនី ម្នាក់ៗ ៣០០​ដុល្លារ​ឲ្យ​ដើរ​ចេញ​ពី​ទីនោះ ដែល​ដី​មាន​តម្លៃ​ដល់​ទៅ ១​ពាន់​ដុល្លារ ក្នុង​១​ម៉ែត្រ​ការ៉េ៕

អត្ថបទ​ដែល​ទាក់ទង

ហ៊ុន សែន៖ កម្ពុជា​នឹង​ត្រៀម​ថវិកា​សម្រាប់​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ក្នុង​តំបន់

ហ៊ុន សែន៖ ផែនការ​បង្កើត​ផ្សារ​ហ៊ុន​នឹង​ត្រូវ​ពន្យារ​ពេល

វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​និង​ផល​ប៉ះពាល់​ចំពោះ​ប្រទេស​កម្ពុជា

ប្រមុខ​រដ្ឋាភិបាល​សំណូមពរ​ឲ្យ​មាន​ការបញ្ចុះ​តម្លៃ​អគ្គិសនី​នៅ​ជនបទ

វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​ប៉ះពាល់​ដល់​ការវិនិយោគទុន​នៅ​កម្ពុជា?

កម្ពុជា​ទាមទារ​ឲ្យ​មាន​ការ​បន្ធូរ​បន្ថយ​បំណុល​ដល់​ប្រទេស​ដែល​មាន​អភិវឌ្ឍន៍​តិច​តួច

ក្រុមហ៊ុន​បរទេស​លក់​សាំង​នៅ​កម្ពុជា​យល់​ព្រម​បញ្ចុះ​តម្លៃ

ពាណិជ្ជករ​ថៃ​រិះ​គន់​ថា មន្ត្រី​គយ​ខ្មែរ​នៅ​ច្រក​ប៉ោយប៉ែត​បង្ក​ការលំបាក

សហភាព​អឺរ៉ុប​ចាត់ទុក​ក្រុមហ៊ុន​អាសកាសចរណ៍​មួយ​នៅ​កម្ពុជា​ថា​គ្មាន​សុវត្ថិភាព

នាយក​រដ្ឋមន្ត្រី​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ប្រេង​ក្នុង​ស្រុក​បញ្ចុះ​តម្លៃ​ប្រេង