នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០១០ ប្រជាសហគមន៍អះអាងថា ឈើដែលនៅសល់ពីការដឹកជញ្ជូនរបស់ក្រុមមេព្រៃជាង៨០ដើម ត្រូវបានគេលួចដឹកជញ្ជូនយកបាត់អស់ ហើយករណីនេះក្រុមសហគមន៍នឹងប្តឹងមន្ត្រីពាក់ព័ន្ធទាំងអស់ដែលមិនគោរពបទបញ្ជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការបង្ក្រាបបទល្មើសព្រៃឈើ បើទោះបីជាសហគមន៍បានជួយរួមចំណែករកឃើញគំនរឈើខុសច្បាប់និងរាយការណ៍សុំកិច្ចអន្តរាគមន៍ពីមន្ត្រីពាក់ព័ន្ធយ៉ាងណាក្តី។
ក្រុមសហគមន៍គ្រោងនឹងប្តឹងទៅស្ថាប័នតុលាការដើម្បីស៊ើបអង្កេតទៅលើក្រុមអ្នកលាក់ទុកឈើខុសច្បាប់នោះ ពីព្រោះអ្នកភូមិស្គាល់អស់ហើយ៕
